ផ្នែកហ្វីកោះ(ក្បួនច្បាប់អ៊ីស្លាម)

សំណួរទី១. ចូរឲ្យនិយមន័យ ការជម្រះសម្អាត។

ចម្លើយ. ការជម្រះសម្អាត គឺជាការបំបាត់នូវហាហ្ទាស និងប្រការកខ្វក់ផ្សេងៗ។
ការសម្អាតពីប្រការកខ្វក់៖ គឺការបំបាត់ប្រការកខ្វក់(ណាជីស)ដែលមាននៅលើខ្លួនប្រាណរបស់គេ ឬនៅលើសម្លៀកបំពាក់របស់គេ ឬកន្លែងដែលគេសឡាត។
ការសម្អាតពីហាហ្ទាស៖ គឺតាមរយៈការយកទឹកវូហ្ទ ឬតាមរយៈការងូតទឹក ឬតាយ៉ាំមុម(ដោយប្រើដីស្អាត)ចំពោះអ្នកដែលគ្មានទឹកប្រើប្រាស់ ឬមិនអាចប្រើប្រាស់ទឹកបាន។

ចម្លើយ. គឺត្រូវសម្អាតដោយប្រើទឹក រហូតដល់វាជ្រះស្អាត។
ចំណែករបស់ឬអ្វីដែលត្រូវឆ្កែលិទ្ធវិញនោះ គឺត្រូវលាងវានឹងទឹកស្អាតចំនួនប្រាំពីរដង ដោយនៅលើកទីមួយ ត្រូវលាងនឹងដី។

ចម្លើយ. ឧត្តមភាពនៃការយកទឹកវូហ្ទុ គឺដូចដែលព្យាការីមូហាំម៉ាត់ លោកបានមានប្រសាសន៍ថា ៖ “នៅពេលដែលអ្នកអ៊ីស្លាមឬអ្នកមានជំនឿយកវូហ្ទុ ដោយគាត់លាងមុខរបស់គាត់ នោះបាបកម្មទាំងឡាយដែលគាត់បានមើលដោយភ្នែក បានហូរចេញពីមុខរបស់គាត់តាមទឹក ឬតាមតំណក់ទឹកចុងក្រោយ។ នៅពេលគាត់លាងដៃទាំងពីររបស់គាត់ បាបកម្មទាំងឡាយដែលគាត់បានប៉ះពាល់ដោយដៃ បានហូរចេញពីដៃរបស់គាត់តាមទឹក ឬតាមតំណក់ទឹកចុងក្រោយ។ នៅពេលគាត់លាងជើងទាំងពីររបស់គាត់ បាបកម្មទាំងឡាយដែលគាត់បានដើរទៅធ្វើដោយជើងរបស់គាត់ បានហូរចេញពីជើងរបស់គាត់តាមទឹក ឬតាមតំណក់ទឹកចុងក្រោយ រហូតដល់ចុងបពា្ចប់ គាត់ចេញពីវូហ្ទុដោយស្អាតស្អំពីបាបកម្មទាំងឡាយ”។ រាយការណ៍ដោយ មូស្លីម

ចម្លើយ. គឺត្រូវ ៖
១. លាងប្រអប់ដៃទាំងពីរចំនួនបីដង
២. ខ្ពុរមាត់ បឺតទឹកចូលក្នុងច្រមុះហើយបញ្ចេញមកវិញ ចំនួនបីដង
២. ខ្ពុរមាត់ បឺតទឹកចូលក្នុងច្រមុះហើយបញ្ចេញមកវិញ ចំនួនបីដង
២. ខ្ពុរមាត់ បឺតទឹកចូលក្នុងច្រមុះហើយបញ្ចេញមកវិញ ចំនួនបីដង
២. ខ្ពុរមាត់ បឺតទឹកចូលក្នុងច្រមុះហើយបញ្ចេញមកវិញ ចំនួនបីដង
៣. បន្ទាប់មក លាងមុខចំនួនបីដង
៤. បន្ទាប់មកទៀត លាងដៃទាំងពីររហូតដល់កែងដៃ ចំនួនបីដង
៥. ក្រោយមក ជូតក្បាលដោយយកដៃទាំងពីរជូតពីខាងមុខ រហូតដល់ក្រោយ និងត្រឡប់មកខាងមុខវិញ
៦. ជាចុងក្រោយ លាងជើងទាំងពីររហូតដល់ភ្នែកគោល ចំនួនបីដង។
នេះគឺជារបៀបយកទឹកវូហ្ទុដែលមានលក្ខណៈពេញលេញ។ មានភស្តុតាងដែលបញ្ជាក់ដូចនេះពីព្យាការីមួហាំម៉ាត់ ﷺ នៅក្នុងហាទីស្ហរបស់អ៊ីម៉ាំពូខរីនិងមូស្លីម ដែលគាត់បានរាយការណ៍ពី អ៊ូស្មាន និង អាប់ទុលឡោះ ពិន ហ្ស៊េទ និងអ្នកដទៃទៀត។ ហើយក៏មានភស្តុតាងបញ្ជាក់ផងដែរនៅក្នុងសេចក្តីរាយការណ៍របស់អ៊ីម៉ាំពូខរី និងអ្នកផ្សេងទៀតថា៖ “ពិតណាស់ ព្យាការីលោកបានយកទឹកវូហ្ទុមួយដងៗ ហើយក៏បានយកទឹកវូហ្ទុពីរៗដងផងដែរ”។ បានន័យថា លោកយកទឹកវូហ្ទុដោយលាងអវៈយវៈនីមួយៗចំនួនមួយដង ឬពីរៗដង។

ចម្លើយ. ហ្វើរទូ(កាតព្វកិច្ច)នៃការយកវូហ្ទុ គឺជាប្រការទាំងឡាយណាដែលនៅពេលណាហើយដែលជនមូស្លីមបោះបង់ប្រការណាមួយនោះ ការយកទឹកវូហ្ទុរបស់គេ គឺមិនត្រឹមត្រូវឡើយ។ វាមានដូចជា ៖
១. លាងមុខ ដែលរួមបញ្ចូលទាំងការខ្ពុរមាត់ ការបឺតទឹកចូលច្រមុះ ហើយបញ្ចេញមកវិញ
២. លាងដៃទាំងពីររហូតដល់កែងដៃ
៣. ជូតក្បាល រូមនឹងស្លឹកត្រចៀកទាំងពីរ
៤. លាងជើងទាំងពីររហូតដល់ភ្នែកគោល
៥. លំដាប់លំដោយរវាងប្រការទាំងនេះ ពោលគឺត្រូវលាងមុខ បន្ទាប់មកដៃទាំងពីរ បន្ទាប់មកទៀត ជូតក្បាល និងចុងក្រោយ គឺលាងជើងទាំងពីរ
៦. ប្រព្រឹត្តទៅបន្តបន្ទាប់គ្នា ពោលគឺត្រូវយកវូហ្ទុជាបន្តបន្ទាប់គ្នា ដោយមិនត្រូវឲ្យមានគម្លាតរយៈពេលយូរដែលធ្វើឲ្យអវៈយវៈមុនស្ងួតអស់នោះទេ។
ឧទាហរណ៍ដូចជា ការយកវូហ្ទុពាក់កណ្តាលសិន ហើយពាក់កណ្តាលទៀត ចាំយកពេលក្រោយជាដើម។

ចម្លើយ. ប្រការស៊ូណិតនៃវូហ្ទុ គឺរាល់ប្រការទាំងឡាយណាដែលប្រសិនបើគេធ្វើវា នោះគេនឹងទទួលបានផលបុណ្យបន្ថែម។ តែប្រសិនបើគេបោះបង់វាចោលនោះ ក៏គ្មានបាបកម្មអ្វីលើគេដែរ ហើយការយកវូហ្ទុរបស់គេ គឺត្រឹមត្រូវ។
១. សូត្រ "بسم الله"
២. ប្រើស៊ីវ៉ាក(ឈើម្យ៉ាងសម្រាប់ដុសធ្មេញ)
៣. លាងប្រអប់ដៃទាំងពីរ
៤. ឈ្លីម្រាមដៃ
៥. លាងអវៈយវៈនីមួយៗលើសពីមួយដង។
៦. ចាប់ផ្តើមដោយខាងស្តាំមុន។
៧. សូត្រទូអាបន្ទាប់ពីយកវូហ្ទុរួច ដោយសូត្រថា ៖ أشهَدُ أنْ لا إلهَ إِلا اللهُ وَحْدَهُ لا شَرِيكَ لَهُ ، وَأشْهَدُ أنَّ مُحَمَّداً عَبْدُهُ وَرَسُولُهُ
(ខ្ញុំធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ត្រឹមត្រូវ មានតែអល់ឡោះម្នាក់គត់ គ្មានទេស៊ីរិកចំពោះទ្រង់ ហើយខ្ញុំធ្វើសាក្សីដែរថា មូហាំម៉ាត់ គឺជាខ្ញុំបម្រើរបស់ទ្រង់ និងជាអ្នកនាំសាររបស់ទ្រង់)
៨. សឡាតពីររ៉ក្អាត់បន្ទាប់ពីយកវូហ្ទុរួច។

ចម្លើយ. ប្រការដែលនាំឲ្យខូច ឬដាច់ទឹកវូហ្ទុមានដូចជា ៖
១. រាល់អ្វីដែលចេញពីផ្លូវទាំងពីរ(ទ្វារមុខ ឬទ្វារក្រោយ) ដូចជាទឹកនោម លាមក និងផោម
២. ដេកលក់ ឆ្កួត ឬសន្លប់
៣. បរិភោគសាច់សត្វអដ្ឋ
៤. ប៉ះទ្វារមុខ ឬទ្វារក្រោយដោយផ្ទាល់ដៃ(ដោយគ្មានអ្វីទ្រាប់)

ចម្លើយ. តាយ៉ាំមុម គឺជាការប្រើប្រាស់ដីស្អាត(ដើម្បីសម្អាត)ជំនួសទឹកនៅពេលគ្មានទឹក ឬមិនអាចប្រើប្រាស់ទឹកបាន។

ចម្លើយ. របៀបតាយ៉ាំមុម គឺត្រូវទះដីនឹងបាតដៃទាំងពីរចំនួនមួយដង រួចយកមកជូតមុខ និងជូតខ្នងដៃទាំងពីរ តែមួយដងគត់។

ចម្លើយ. គឺមានពីរប្រការ ៖
១. រាល់ប្រការទាំងអស់ដែលនាំឲ្យខូចទឺកវូហ្ទុ។
២. នៅពេលដែលមានទឹក(ឬអាចប្រើប្រាស់ទឹកបានវិញ)

ចម្លើយ. ច្បាប់បង្គាប់ប្រើឲ្យជូតលើស្បែកជើងឃ្លុប ឬស្រោមជើងជំនួសឲ្យការលាងជើង(នៅពេលយកវូហ្ទុ)
ចម្លើយ. ច្បាប់បង្គាប់ប្រើឲ្យជូតលើស្បែកជើងឃ្លុប ឬស្រោមជើងជំនួសឲ្យការលាងជើង(នៅពេលយកវូហ្ទុ)
ចម្លើយ. ច្បាប់បង្គាប់ប្រើឲ្យជូតលើស្បែកជើងឃ្លុប ឬស្រោមជើងជំនួសឲ្យការលាងជើង(នៅពេលយកវូហ្ទុ)

ចម្លើយ. គេបង្គាប់ប្រើឲ្យជូតលើស្បែកជើងឃ្លុប ឬស្រោមជើង ដើម្បីជាការសម្រួលដល់ខ្ញុំបម្រើរបស់អល់ឡោះ ជាពិសេស ក្នុងពេលអាកាសធាតុត្រជាក់ ពេលរដូវរងា និងពេលធ្វើដំណើរ ដោយក្នុងពេលនេះ គេអាចមានការលំបាកក្នុងការដោះស្រោមជើង ឬស្បែកជើងឃ្លុបចេញ។

ចម្លើយ. លក្ខខណ្ឌនៃភាពត្រឹមត្រូវនៅការជូតលើស្បែកជើងឃ្លុប ឬស្រោមជើងមាន៖
១. គេត្រូវពាក់ស្បែកជើងឃ្លុបឬស្រោមជើងនេះក្នុងពេលដែលគេមានភាពជ្រះស្អាត ពោលគឺបន្ទាប់ពីបានយកទឹកវូហ្ទុរួច។
២. ស្បែកជើងឃ្លុបឬស្រោមជើងនោះ មានភាពជ្រះស្អាត។ ដូចនេះ គេមិនអនុញ្ញាតឲ្យជូតលើស្បែកជើងឃ្លុបឬស្រោមជើងដែលកខ្វក់(ណាជិស)នោះឡើយ។
៣. ស្បែកជើងឃ្លុបឬស្រោមជើងនោះ ត្រូវគ្របជិតកន្លែងដែលចាំបាច់ត្រូវលាងក្នុងពេលយកវូហ្ទុ(ពោលគឺត្រូវគ្របជិតភ្នែកគោល)
៤. ត្រូវជូតវាក្នុងរយៈពេលដែលត្រូវបានគេកំណត់ជាក់លាក់។ ចំពោះអ្នកដែលមិនធ្វើដំណើរ គេអាចជូតបានក្នុងកំឡុងពេលមួយថ្ងៃ មួយយប់។
រីឯអ្នកដែលធ្វើដំណើរវិញ គេអាចជូតបានក្នុងកំឡុងពេលបីថ្ងៃ បីយប់។

ចម្លើយ. ចំពោះរបៀបនៃការជូតលើស្បែកជើងឃ្លុប ឬស្រោមជើង គឺគេត្រូវផ្សើមដៃរបស់គេនឹងទឹក រួចយកទៅជូតលើស្បែកជើងឃ្លុប ឬស្រោមជើងនោះ ដោយត្រូវបង្អូសពីចុងម្រាមជើង រហូតដល់កជើង។ ជូតជើងស្តាំដោយដៃស្តាំ និងជូតជើងឆ្វេងដោយដៃឆ្វេង ហើយត្រូវញែកម្រាមដៃចេញពីគ្នានៅពេលជូត និងត្រូវជូតតែមួយដងប៉ុណ្ណោះ។

ចម្លើយ. ប្រការដែលនាំឲ្យខូចដល់ការជូតនេះមានដូចជា៖
១. ផុតរយៈពេលនៃការជូត៖ ដូចនេះ គេមិនអនុញ្ញាតឲ្យបន្តការជូតលើស្បែកជើងឃ្លុប ឬស្រោមជើងនេះក្រោយពីផុតរយៈពេលនៃការជូតដែលត្រូវបានកំណត់នោះឡើយ ពោលគឺមួយថ្ងៃ មួយយប់សម្រាប់អ្នកដែលមិនធ្វើដំណើរ និងបីថ្ងៃ បីយប់សម្រាប់អ្នកដែលធ្វើដំណើរ។
២. ដោះស្បែកជើងឃ្លុប ឬស្រោមជើងចេញ៖ កាលគេដោះស្បែកជើងឃ្លុប ឬស្រោមជើងចេញក្រោយពីគេបានជូតលើវាហើយនោះ គឺការជូតនោះត្រូវខូច។

ចម្លើយ. សឡាត គឺជាការគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តាមរយៈពាក្យសម្តី និងកាយវិកាដែលត្រូវបានកំណត់ ដែលចាប់ផ្តើមដោយការតឹកពៀរ និងបញ្ចប់ដោយការឲ្យសាឡាម។

ចម្លើយ. ការសឡាត គឺជាកាតព្វកិច្ច(ហ្វើរទូ) ទៅលើជនមូស្លីមគ្រប់រូប។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ “ពិតប្រាកដណាស់សឡាត គឺជាកាតព្វកិច្ចមួយទៅលើបណ្ដាអ្នកមានជំនឿ ដែលមានពេលវេលាកំណត់យ៉ាងច្បាស់លាស់”(អាន់នីសាក ៈ ១០៣)

ចម្លើយ. អ្នកដែលបោះបង់សឡាត គឺក្លាយជាអ្នកដែលបោះបង់ជំនឿ(កាហ្វៀរ)“ការបែងចែករវាងពួកយើងនិងពួកគេ គឺការសឡាត។ ហេតុនេះ ជនណា បោះបង់ចោលវា នឹងក្លាយជាអ្នកបោះបង់ជំនឿ”។ រាយការណ៍ដោយ អះម៉ាត់ តៀរមីហ្ស៊ី និងអ្នកផ្សេងទៀតក្រៅពីពួកគេ

ចម្លើយ. សឡាតដែលជាកាតព្វកិច្ចលើជនមូស្លីមត្រូវប្រតិបត្តិ គឺមានប្រាំពេលក្នុងមួយថ្ងៃមួយយប់ គឺសឡាតស៊ូពុស(ពេលទៀបភ្លឺ) មានចំនួនពីររ៉ក្អាត់ សឡាតហ្ស៊ូហោរ(ពេលថ្ងៃត្រង់) មានចំនួនបួនរ៉ក្អាត់ សឡាតអាសើរ(ពេលរសៀល) មានចំនួនបួនរ៉ក្អាត់ សឡាតម៉ាហ្គ្រិប(ពេលព្រលប់បន្ទាប់ពីថ្ងៃលិច) មានចំនួនបីរ៉ក្អាត់ និងសឡាតអ៊ីស្ហា(សឡាតពេលយប់) មានចំនួនបួនរ៉ក្អាត់។

ចម្លើយ. លក្ខខណ្ឌ(សារ៉ាត់)នៃការសឡាតមាន ៖
១. អ្នកអ៊ីស្លាម៖ ដូចនេះ ការសឡាតរបស់អ្នកដែលមិនមែនជាមូស្លីម គឺមិនត្រឹមត្រូវ(មិនសះ)ឡើយ
២. មានសតិបញ្ញា៖ ដូចនេះ ការសឡាតរបស់មនុស្សវិកលចរិត គឺមិនត្រឹមត្រូវនោះទេ។
៣. ចេះដឺងខុសត្រូវ៖ ដូចនេះ ការសឡាតរបស់កូនក្មេងដែលមិនទាន់ដឹងខុសត្រូវ គឺមិនត្រឹមត្រូវឡើយ។
៤. នៀត(តាំងចិត្ត)
៥. ចូលដល់ពេលវេលាសឡាត
៦. ជ្រះស្អាតពីហាហ្ទាស(មានទឹកវូហ្ទុ)
៧. ជ្រះស្អាតពីប្រការកខ្វក់(ណាជីស)ផ្សេងៗ
៨. បិតបាំងរាងកាយ(អាវរ៉ាត់)
៩. តម្រង់ទៅកាន់គិបឡាត់។

ចម្លើយ. រូកុនសឡាតមានចំនួន១៤ ដូចខាងក្រោម ៖
១. ឈរនៅក្នុងសឡាតហ្វើរទូ(សឡាតដែលជាកាតព្វកិច្ច)ចំពោះអ្នកដែលមានលទ្ធភាព
២. តឹកពៀរ៉តុលអៀហរ៉ម គឺការពោលថា “الله أكبر”
៣. សូត្រស៊ូរ៉ោះ អាល់ហ្វាទីហះ
៤. ឱនរូកុ ដោយត្រូវសន្ធឹងខ្នងឲ្យបានស្មើ ហើយក្បាលត្រូវស្មើនឹងខ្នង
៥. ងើបពីរូកុ
៦. ឈរត្រង់បន្ទាប់ពីងើបពីរូកុ
៧. ក្រាបស៊ូជោតលើអវៈយវៈទាំងប្រាំពីរ គឺថ្ងាសរួមនិងច្រមុះរបស់គេ បាតដៃទាំងពីរ ក្បាលជង្គង់ទាំងពីរ និងចុងជើងទាំងពីរ។
៨. ងើបពីស៊ូជោត
៩. អង្គុយចន្លោះរវាងស៊ូជោតទាំងពីរ
តាមស៊ុណ្ណះ៖ ត្រូវអង្គុយលើប្រអប់ជើងឆ្វេង បញ្ឈរប្រអប់ជើងស្តាំ ហើយតម្រង់ម្រាមជើងទៅរកទិសគិបឡាត់។
១០. មានលំនឹង(តម៉ាក់នីណះ)រវាងរូកុនទាំងអស់
១១. សូត្រតះយិតចុងក្រោយ
១២. អង្គុយដើម្បីសូត្រតះយិតចុងក្រោយ។
១៣. ឲ្យសាឡាមចំនួនពីរដង ដោយត្រូវសូត្រថា៖
"السلام عليكم ورحمة الله"
១៤. លំដាប់លំដោយរវាងរូកុនទាំងឡាយ(ដូចដែលបានរៀបរាប់ខាងលើ)។ ដូចនេះ ប្រសិនបើគេស៊ូជោតមុននឹងរូកុដោយចេតនានោះ សឡាតរបស់គេនឹងត្រូវខូច(ប៉ាតាល់)។ តែប្រសិនបើដោយអចេតនា ដោយសារតែភេ្លចនោះ ចាំបាច់ត្រូវត្រឡប់ទៅរូកុឡើងវិញ បន្ទាប់មក ទើបស៊ូជោត។

ចម្លើយ. ប្រការវ៉ាជិបនៃសឡាតមាន៨ប្រការដូចជា ៖
១. តឹកពៀរទាំងអស់ក្រៅពីតឹកពៀរ៉តុលអៀហរ៉ម
២. សូត្រថា"سمِع اللَّه لمَنْ حَمِدَه" សម្រាប់អ៊ីម៉ាំ និងអ្នកសឡាតម្នាក់ឯង
៣. សូត្រថា "رَبَّنَا ولك الحْمدُ"
៤. សូត្រថា "سُبْحَانَ ربِّي العظيمِ" ចំនួនមួយដងនៅក្នុងពេលរូកុ
៥. សូត្រថា "سُبْحانَ رَبِّيَ الأَعْلى" ចំនួនមួយដងនៅក្នុងពេលស៊ូជោត
៦. សូត្រថា "رَبِّ اغْفِرْ لِي" នៅចន្លោះរវាងស៊ូជោតទាំងពីរ
៧. សូត្រតះយិតទីមួយ
៨. អង្គុយដើម្បីសូត្រតះយិតទីមួយ។

ចម្លើយ. ចំពោះប្រការស៊ូណិតក្នុងសឡាត គេចែកចេញជាពីរគឺ៖
ទីមួយ៖ ប្រការស៊ូណិតដែលទាក់ទងនឹងពាក្យសម្តី ដែលគេឲ្យឈ្មោះថា ស៊ូណិតពាក្យសម្តី ៖
ប្រការស៊ូណិតក្នុងសឡាតដែលទាក់ទងនឹងពាក្យសម្តី ឬការសូត្រ មានចំនួន១១ប្រការដូចខាងក្រោម៖
១. សូត្របន្ទាប់ពីតឹកពៀរ៉តុលអៀហរ៉មថា ៖
سُبْحَانَكَ اللَّهُمَّ وَبِحَمْدِكَ، وَتَبَارَكَ اسْمُكَ، وَتَعَالَى جَدُّكَ، وَلَا إِلَهَ غَيْرُكَ
ដែលគេឲ្យឈ្មោះថា ទូអា អ៊ិសទីហ្វតះ។
២. សូត្រ "أعُوذ باللهِ منَ الشَّيطَانِ الرَّجِيمِ"
៣. សូត្រ "بسم الله الرحمن الرحيم"
៤. ពោលពាក្យ “آمين” បន្ទាប់ពីសូត្រហ្វាទីហះចប់។
៥. សូត្រស៊ូរ៉ោះអ្វីមួយបន្ទាប់ពីសូត្រហ្វាទីហះរួច។
៦. សូត្រឮៗសម្រាប់អ្នកដែលជាអ៊ីម៉ាំ
៧. សូត្រថា៖
“مِلْء السَّمَاوَاتِ وملء الأَرْضِ، وَمِلْء مَا شِئْتَ مِنْ شَيْءٍ بَعْدُ”
បន្ទាប់ពីសូត្រថា “رَبَّنَا ولك الحْمدُ”
៨. សូត្របន្ថែមលើសពីមួយដងទៅលើការសូត្រក្នុងពេលរូកុ ពោលគឺសូត្រថា "سُبْحَانَ ربِّي العظيمِ" ចំនួនពីរដង ឬបីដង ឬច្រើនជាងនេះ
៩. សូត្របន្ថែមលើសពីមួយដងទៅលើការសូត្រក្នុងពេលស៊ូជោត ពោលគឺសូត្រថា ៖ "سُبْحَانَ ربِّي الأعلى" ចំនួនពីរដង ឬបីដង ឬច្រើនជាងនេះ
១០. សូត្របន្ថែមលើសពីមួយដងទៅលើការសូត្រក្នុងពេលអង្គុយនៅចន្លោះរវាងស៊ូជោតទាំងពីរ ពោលគឺសូត្រ "رَبِّ اغْفِرْ لِي" ចំនួនពីរដង ឬបីដង ឬច្រើនជាងនេះ។
១១. សឡាវ៉ាតលើក្រុមគ្រួសាររបស់ព្យាការីនៅក្នុងពេលតះយិតចុងក្រោយ សុំពរជ័យ(ហ្ពារ៉កាត់)ពីអល់ឡោះឲ្យកើតមានដល់លោកនិងក្រុមគ្រួសាររបស់លោក ព្រមទាំងសុំទូអាបន្ទាប់ពីនេះ។
ទីពីរ៖ ប្រការស៊ូណិតដែលទាក់ទងនឹងកាយវិការ ដែលគេឲ្យឈ្មោះថា ស៊ូណិតកាយវិការ មានដូចជា៖
១. លើកដៃទាំងពីរក្នុងពេលតឹកពៀរ៉តុលអៀហរ៉ម
២. ពេលតឹកពៀរចុះទៅរូកុ
៣. ពេលងើបពីរូកុ
៤. និងពេលងើបពីតះយិតដើម្បីបន្តរ៉ក្អាត់ទីបី
៥. ដាក់ដៃស្តាំលើដៃឆ្វេង(ក្នុងពេលឈរ)
៦. សម្លឺងមើលទៅកន្លែងស៊ូជោត
៧. ញែកជើងទាំងពីរចេញពីគ្នានៅពេលឈរ
៨. ចាប់ក្បាលជង្គង់ដោយដៃទាំងពីរ ហើយញែកម្រាមដៃក្នុងពេលរូកុ និងត្រូវសន្ធឹងខ្នងឲ្យបានស្មើហើយត្រូវដាក់ក្បាលស្មើនឹងខ្នង
៩. ដាក់អវៈយវៈស៊ូជោតទាំងអស់ឲ្យដល់ដី ដោយឲ្យប៉ះផ្ទាល់នឹងកន្លែងស៊ូជោត
១០. ញែកកែងដៃទាំងពីរចេញពីខ្លួន ញែកពោះចេញពីភ្លៅទាំងពីរ ញែកភ្លៅទាំងពីរចេញពីកំភួនជើង ញែកជង្គង់ទាំងពីរចេញពីគ្នា បញ្ឈរប្រអប់ជើងទាំងពីរ ហើយដាក់ម្រាមជើងតម្រង់ទិសគិបឡាត់ ដាក់ដៃទាំងពីរស្មើនឹងស្មា ហើយម្រាមដៃតម្រង់ទិសគិបឡាត់។
១១. អង្គុយលើបាតជើងឆ្វេងក្នុងពេលអង្គុយនៅចន្លោះរវាងស៊ូជោតទាំងពីរ និងក្នុងពេលអង្គុយសូត្រតះយិតទីមួយ និងត្រូវអង្គុយដាក់គូទដល់ដីក្នុងពេលអង្គុយសូត្រតះយិតទីពីរ
១២. លាដៃទាំងពីរដាក់នៅលើភ្លៅ ដោយដាក់ម្រាមដៃជាប់ក្នុងពេលអង្គុយ និងពេលអង្គុយសូត្រតះយិត គ្រាន់តែពេលអង្គុយសូត្រតះយិត ត្រូវក្ដាប់ដៃស្តាំ ក្តោបម្រាមដៃមេនឹងម្រាមដៃកណ្តាល ហើយចង្អុលម្រាមដៃចង្អុលក្នុងពេលហ្ស៊ីកៀរទៅចំពោះអល់ឡោះ។
១៣. ងាកមុខទៅខាងស្តាំនិងទៅខាងឆ្វេង នៅពេលឲ្យសាឡាម។

ចម្លើយ. ប្រការដែលនាំឲ្យខូចសឡាតមានដូចជា៖
១. បោះបង់រូកុនណាមួយ ឬលក្ខខណ្ឌណាមួយនៃការសឡាត
២. និយាយដោយចេតនា
៣. ការហូប និងផឹក
៤. ធ្វើចលនាច្រើនបន្តបន្ទាប់គ្នា(ដោយគ្មានការចាំបាច់)
៥. បោះបង់ប្រការវ៉ាជិបណាមួយនៃសឡាតដោយចេតនា

ចម្លើយ. របៀបនៃការសឡាតមានដូចខាងក្រោម ៖
១. តម្រង់ខ្លួនប្រាណរបស់គេទាំងមូលទៅកាន់ទិសគិបឡាត ដោយមិនត្រូវងាកខ្លួនចេញ ឬបែរខ្លួនចេញនោះឡើយ។
២. បន្ទាប់មក ត្រូវនៀត(នៅក្នុងចិត្ត)នូវសឡាតដែលគេចង់សឡាត ដោយមិនត្រូវបញ្ចេញសំឡេងនៀតនោះឡើយ។
៣. បន្ទាប់មក សូត្រតឹកពៀរ៉តុលអៀហរ៉មដោយសូត្រថា “الله أكبر” ព្រមជាមួយនឹងលើកដៃទាំងពីររបស់គេឲ្យស្មើនឹងស្មានៅពេលតឹកពៀរនោះ
៤. បន្ទាប់មក ដាក់បាតដៃស្តាំរបស់គេលើខ្នងដៃឆ្វេង និងដាក់លើទ្រូង
៥. បន្ទាប់មក សូត្រទូអា អ៊ិសទីហ្វតះ ដោយសូត្រថា ៖ اللَّهُمَّ بَاعِدْ بَيْنِي وبيْنَ خَطَايَايَ كما بَاعَدْتَ بيْنَ المَشْرِقِ وَالْمَغْرِبِ، اللَّهُمَّ نَقِّنِي مِن خَطَايَايَ كما يُنَقَّى الثَّوْبُ الأبْيَضُ مِنَ الدَّنَسِ، اللَّهُمَّ اغْسِلْنِي مِن خَطَايَايَ بالثَّلْجِ وَالْمَاءِ وَالْبَرَدِ
ឬសូត្រថា៖
سُبْحَانَكَ اللَّهُمَّ وَبِحَمْدِكَ وَتَبَارَكَ اسْمُكَ وَتَعَالَى جَدُّكَ وَلَا إِلَهَ غَيْرُكَ
៦. បន្ទាប់មក សូត្រ "أعُوذ باللهِ منَ الشَّيطَانِ الرَّجِيمِ" ៦. បន្ទាប់មក សូត្រ "أعُوذ باللهِ منَ الشَّيطَانِ الرَّجِيمِ" ៧. បន្ទាប់មកទៀតសូត្រ "بسم الله الرحمن الرحيم" ហើយសូត្រស៊ូរ៉ោះ អាល់ហ្វាទីហះ ដោយសូត្រថា ៖ ៧. បន្ទាប់មកទៀតសូត្រ "بسم الله الرحمن الرحيم" ហើយសូត្រស៊ូរ៉ោះ អាល់ហ្វាទីហះ ដោយសូត្រថា ៖ الْحَمْدُ لِلَّهِ رَبِّ الْعَالَمِينَ الرَّحْمَٰنِ الرَّحِيمِ مَالِكِ يَوْمِ الدِّينِ إِيَّاكَ نَعْبُدُ وَإِيَّاكَ نَسْتَعِينُ اهْدِنَا الصِّرَاطَ الْمُسْتَقِيمَ صِرَاطَ الَّذِينَ أَنْعَمْتَ عَلَيْهِمْ غَيْرِ الْمَغْضُوبِ عَلَيْهِمْ وَلَا الضَّالِّينَ (អាល់ហ្វាទីហះ ៈ ១-៧)
ក្រោយសូត្រហ្វាទីហះចប់ ត្រូវពោលពាក្យ “آمين”
ដែលមានន័យថា “សូមអល់ឡោះជាម្ចាស់ទទួលយកផងចុះ”
៨. បន្ទាប់មកទៀត សូត្រអ្វីដែលងាយស្រួលអំពីគម្ពីរគួរអានដែលគេចាំ ហើយគួរសូត្រឲ្យបានយូរ(សូត្រវែង)ក្នុងពេលសឡាតស៊ូពុស។
៩. បន្ទាប់មកទៀត ត្រូវឱនរូកុ ពោលគឺត្រូវបន្ទន់ខ្នងរបស់គេ ជាការលើកតម្កើងចំពោះអល់ឡោះជាម្ចាស់។ ត្រូវសូត្រតឹកពៀរពេលឱនចុះទៅរូកុនេះ ព្រមជាមួយនឹងលើកដៃទាំងពីររបស់គេឲ្យស្មើនឹងស្មាទាំងពីរ។ ត្រូវសន្ធឹងខ្នងឲ្យបានស្មើ ហើយត្រូវដាក់ក្បាលស្មើនឹងខ្នង ហើយដាក់ដៃទាំងពីរលើជង្គង់ដោយញែកម្រាមដៃចេញពីគ្នា។
១០. សូត្រនៅក្នុងពេលរូកុថា "سُبْحَانَ ربِّي العظيمِ" ចំនួនបីដង ហើយប្រសិនបើគេអាចបន្ថែមថា៖ "سُبْحَانَكَ اللَّهُمَّ وَبِحَمْدِكَ ، اللَّهُمَّ اغْفِرْ لِيْ" ទៀត គឺជាការប្រសើរ។
១១. បន្ទាប់មក ងើបពីរូកុវិញ ហើយសូត្រថា "سمِع اللَّه لمَنْ حَمِدَه" ព្រមជាមួយនឹងលើកដៃទាំងពីររបស់គេរហូតស្មើនឹងស្មាទាំងពីរ។ ចំពោះម៉ាក់មុម គឺមិនតម្រូវឲ្យសូត្រ"سمِع اللَّه لمَنْ حَمِدَه" នោះទេ។
១២. បន្ទាប់ពីឈរត្រង់ហើយ ត្រូវសូត្រថា
رَبَّنَا ولك الحْمدُ، مِلْء السَّمَاوَاتِ وَالأَرْضِ، وَمِلْء مَا شِئْتَ مِنْ شَيْءٍ بَعْدُ
១៣. បន្ទាប់មកទៀត ចុះទៅស៊ូជោតលើកទីមួយ ដោយសូត្រនៅពេលចុះទៅស៊ូជោតនោះថា “الله أكبر”។ ត្រូវស៊ូជោតលើអវៈយវៈទាំងប្រាំពីរ គឺថ្ងាសរួមនឹងច្រមុះ បាតដៃទាំងពីរ ក្បាលជង្គង់ទាំងពីរ និងចុងជើងទាំងពីរ។ ញែកកែងដៃទាំងពីរចេញពីខ្លួន មិនត្រូវដាក់ដៃរាបស្មើលើដីឡើយ ហើយត្រូវដាក់ម្រាមដៃតម្រង់គិបឡាត។
១៤. សូត្រក្នុងពេលស៊ូជោតនោះថា "سُبْحانَ رَبِّيَ الأَعْلى" ចំនួនបីដង។ ប្រសិនបើគេបន្ថែមថា "سُبْحَانَكَ اللَّهُمَّ وَبِحَمْدِكَ ، اللَّهُمَّ اغْفِرْ لِيْ" គឺជាការប្រសើរ។
១៥. បន្ទាប់មកទៀត ងើបក្បាលរបស់គេពឺស៊ូជោតមកវិញ ដោយសូត្រថា "الله أكبر"
១៦. បន្ទាប់មកទៀត អង្គុយចន្លោះរវាងស៊ូជោតទាំងពីរ ដោយអង្គុយលើប្រអប់ជើងខាងឆ្វេង បញ្ឈរប្រអប់ជើងខាងស្តាំ ក្តាប់ដៃស្តាំដាក់លើភ្លៅស្តាំជិតក្បាលជង្គង់ ហើយចង្អុលនឹងម្រាមចង្អុលរួចកម្រើកវានៅពេលទូអា ភ្ជាប់ចុងម្រាមដៃមេជាមួយចុងម្រាមដៃកណ្តាលរាងជារង្វង់ លាដៃឆ្វេង និងដាក់ម្រាមដៃជាប់គ្នាលើភ្លៅឆ្វេងជិតក្បាលជង្គង់។
១៧. សូត្រក្នុងពេលអង្គុយចន្លោះរវាងស៊ូជោតនោះថា៖ رب اغْفِرْ لِي، وَارْحَمْنِي، واهدني، وَارْزُقْنِي، واجبرني، وَعَافِني
១៨. បន្ទាប់មកទៀត ត្រូវចុះទៅស៊ូជោតជាលើកទីពីរដូចការស៊ូជោតលើកទីមួយដែរ ទាំងការសូត្រ និងកាយវិការ ព្រមទាំងតឹកពៀរពេលស៊ូជោត
១៩. បន្ទាប់មកទៀត ត្រូវក្រោកពីស៊ូជោតលើកទីពីរនេះ(មកឈរត្រង់វិញ) ដោយសូត្រថា “الله أكبر”
ហើយត្រូវសឡាតនៅរ៉ក្អាត់ទីពីរនេះ ដូចក្នុងរ៉ក្អាត់ទីមួយដែរ ទាំងការសូត្រ និងកាយវិការផ្សេងៗ លើកលែងតែទូអាអ៊ីសទីហ្វតះប៉ុណ្ណោះដែលមិនតម្រូវឲ្យសូត្រ។
២០. បន្ទាប់ពីបញ្ចប់រ៉ក្អាត់ទីពីរ(ក្រោយពីបានស៊ូជោតលើកទីពីររួច) គេត្រូវសូត្រតឹកពៀរ "الله أكبر" ហើយត្រូវអង្គុយចុះ និងត្រូវអង្គុយដូចរបៀបដែលគេអង្គុយនៅចន្លោះរវាងស៊ូជោតទាំងពីរដូច្នោះដែរ។
២១. បន្ទាប់មកទៀត ត្រូវសូត្រតះយិតនៅក្នុងពេលអង្គុយនេះ ដោយសូត្រថា ៖ التَّحيَّاتُ للَّهِ والصَّلواتُ والطَّيِّباتُ السَّلامُ عليْكَ أيُّها النَّبيُّ ورحمةُ اللَّهِ وبرَكاتُهُ السَّلامُ علينا وعلى عبادِ اللَّهِ الصَّالحينَ أشْهدُ أن لا إلَهَ إلَّا اللَّهُ وأشْهدُ أنَّ محمَّدًا عبدُهُ ورسولُهُ
ក្រោយមក ត្រូវសឡាវ៉ាតលើណាពីដោយសូត្រថា៖
اللَّهُمَّ صَلِّ عَلَى مُحَمَّدٍ ، وعَلَى آلِ مُحَمَّدٍ ، كَمَا صَلَّيْتَ على إبراهيم وعَلَى آلِ إبْرَاهِيمَ ، إنَّكَ حَمِيدٌ مَجيدٌ ، اللَّهُمَّ بَارِكْ عَلَى مُحَمَّدٍ ، وعَلَى آلِ مُحَمَّدٍ ، كَمَا بَارَكْتَ على إبراهيم وعَلَى آلِ إبْرَاهِيمَ ، إنَّكَ حَمِيدٌ مَجْيدٌ،
រួចមក គេអាចទូអាដូចខាងក្រោម៖
اللَّهُمَّ إنِّي أَعُوذُ بِكَ مِنْ عَذَابِ جَهَنَّمَ ، وَمِنْ عَذَابِ القَبْرِ ، وَمِنْ فِتْنَةِ المَحْيَا وَالْمَمَاتِ ، وَمِنْ شَرِّ فِتْنَةِ المَسِيحِ الدَّجَّالِ ហើយគេអាចសុំទូអា(បួងសូង)ផ្សេងៗទៀតដែលគេចង់បាននៃប្រការល្អក្នុងលោកិយ និងបរលោក។
២២. ជាចុងក្រោយ គេត្រូវឲ្យសាឡាមទៅខាងស្តាំ ដោយសូត្រថា "السلام عليكم ورحمة الله" រួចឲ្យសាឡាមទៅខាងឆ្វេងដោយសូត្រដូចគ្នានេះដែរ
២៣. ប្រសិនបើសឡាតនោះជាសឡាតដែលមានបីរ៉ក្អាត់ឬបួនរ៉ក្អាត់ នៅពេលដែលគេសូត្រតះយិតទីមួយចប់ គឺត្រង់ឃ្លាថា៖
"أشْهدُ أن لا إلَهَ إلَّا اللَّهُ وأشْهدُ أنَّ محمَّدًا عبدُهُ ورسولُهُ"
គេត្រូវឈប់សូត្រ រួចមក គេត្រូវក្រោកឈរឡើងដោយសូត្រថា الله أكبر ព្រមជាមួយនឹងលើកដៃទាំងពីររបស់គេស្មើនឹងស្មាទាំងពីរ។
២៤. ប្រសិនបើសឡាតនោះជាសឡាតដែលមានបីរ៉ក្អាត់ឬបួនរ៉ក្អាត់ នៅពេលដែលគេសូត្រតះយិតទីមួយចប់ គឺត្រង់ឃ្លាថា៖
"أشْهدُ أن لا إلَهَ إلَّا اللَّهُ وأشْهدُ أنَّ محمَّدًا عبدُهُ ورسولُهُ"
គេត្រូវឈប់សូត្រ រួចមក គេត្រូវក្រោកឈរឡើងដោយសូត្រថា الله أكبر ព្រមជាមួយនឹងលើកដៃទាំងពីររបស់គេស្មើនឹងស្មាទាំងពីរ។
២៥. បន្ទាប់មក គេត្រូវបន្តសឡាតនូវរ៉ក្អាត់ដែលនៅសល់ ដោយត្រូវសឡាតដូចក្នុងរ៉ក្អាត់ទីពីរដែរ តែមិនត្រូវសូត្រអ្វីផ្សេងបន្ទាប់ពីសូត្រហ្វាទីហះរួចនោះទេ។
២៦. បន្ទាប់មកទៀត ត្រូវអង្គុយលក្ខណៈបែបដាក់គូទផ្ទាល់ដី ដោយអង្គុយបញ្ឈរប្រអប់ជើងខាងស្តាំ ដាក់ប្រអប់ជើងខាងឆ្វេងពីក្រោមកជើងខាងស្តាំ និងដាក់គូទអង្គុយលើដី ហើយដាក់ដៃទាំងពីរលើភ្លៅដូចពេលអង្គុយតះយិតទីមួយដែរ។
២៧. សូត្រតះយិតនៅក្នុងពេលអង្គុយនេះរហូតដល់ចប់ រួចសឡាវ៉ាតលើណាពី ហើយគេអាចសុំទូអាផ្សេងៗបន្ទាប់ពីនោះ។
២៨. ជាចុងក្រោយ គេត្រូវឲ្យសាឡាមទៅខាងស្តាំ ដោយសូត្រថា "السلام عليكم ورحمة الله" រួចឲ្យសាឡាមទៅខាងឆ្វេងដោយសូត្រដូចគ្នានេះដែរ

ចម្លើយ. ហ្ស៊ីកៀរបន្ទាប់ពីសឡាតហ្វើរទូ(សឡាតដែលជាកាតព្វកិច្ច) គឺគេត្រូវសូត្រដូចខាងក្រោម៖
• أَسْتَغْفِرُ اللهَ، أَسْتَغْفِرُ اللهَ، أَسْتَغْفِرُ اللهَ
• اللَّهُمَّ أنْتَ السَّلاَمُ ، وَمِنْكَ السَّلاَمُ ، تَبَارَكْتَ يَا ذَا الجَلاَلِ وَالإكْرَامِ
• لا إلهَ إلا اللهُ وَحْدَهُ لا شَرِيكَ لهُ ، لَهُ المُلْكُ وَلَهُ الحَمْدُ ، وَهُوَ عَلَى كُلِّ شَيْءٍ قَدِيرٌ. اللَّهُمَّ لا مَانِعَ لِمَا أَعْطَيْتَ ، وَلا مُعْطِيَ لِمَا مَنَعْتَ ، وَلا يَنْفَعُ ذَا الجَدِّ مِنْكَ الجَدُّ
• لا إلهَ إِلا اللهُ وَحْدَهُ لا شَريكَ لَهُ ، لَهُ المُلْكُ وَلَهُ الحَمْدُ ، وَهُوَ عَلَى كُلِّ شَيْءٍ قَدِيرٌ. لا حَوْلَ وَلا قُوَّةَ إِلا بِاللهِ ، لا إلهَ إِلا اللهُ ، وَلا نَعْبُدُ إِلا إيَّاهُ ، لَهُ النِّعْمَةُ وَلَهُ الفَضْلُ وَلَهُ الثَّنَاءُ الحَسَنُ ، لا إلهَ إِلا اللهُ مُخْلِصِينَ لَهُ الدِّينَ وَلَوْ كَرِهَ الكَافِرُونَ.
សូត្រ “سُبْحَان اللهِ” ៣៣ដង
“الحَمْدُ للهِ” ៣៣ដង
“اللهُ أكْبَرُ” ៣៣ដង
រួចសូត្របង្គ្រប់១០០ដងនឹង៖ لا إلهَ إِلا اللهُ وَحْدَهُ لا شَريكَ لَهُ ، لَهُ المُلْكُ وَلَهُ الحَمْدُ ، وَهُوَ عَلَى كُلِّ شَيْءٍ قَدِيرٌ
បន្ទាប់មក សូត្រស៊ូរ៉ោះ អាល់អៀខ្លើស, ស៊ូរ៉ោះ អាល់ហ្វាឡឹក, និងស៊ូរ៉ោះ អាន់ណាស ដោយត្រូវសូត្រចំនួនបីៗដងចំពោះសឡាតស៊ូពុស និងសឡាតម៉ាហ្គ្រិប និងសូត្រចំនួនមួយដងចំពោះសឡាតផ្សេងទៀត។
• សូត្រអាយ៉ាត់គួរស៊ីយ៍ ចំនួនមួយដង

ចម្លើយ. សឡាតស៊ូណិតរ៉វ៉ាតិប(ស៊ូណិតអមសឡាតហ្វើរទូ)មាន ៖
 ពីររ៉ក្អាត់មុនសឡាតស៊ូពុស(សឡាតពេលទៀបភ្លឺ
 បួនរ៉ក្អាត់មុនសឡាតហ៊្សូហោរ(សឡាតពេលថ្ងៃត្រង់)

 ពីររ៉ក្អាត់បន្ទាប់ពីសឡាតហ្ស៊ូហោរ
 ពីររ៉ក្អាត់បន្ទាប់ពីសឡាតម៉ាហ្គ្រិប (សឡាតពេលព្រលប់)
 ពីររ៉ក្អាត់បន្ទាប់ពីសឡាតអ៊ីស្ហា (សឡាតពេលយប់)
ឧត្តមភាព(ហ្វាទីឡាត់)របស់វា៖
ព្យាការីមូហាំម៉ាត់ លោកបានមានប្រសាសន៍ថា៖ “អ្នកអ៊ីស្លាមទាំងឡាយណាដែលសឡាតដើម្បីអល់ឡោះរាល់ថ្ងៃចំនួន១២រ៉ក្អាត់ដោយស្ម័គ្រចិត្ដ ក្រៅពីសឡាតដែលជាកាតព្វកិច្ច(សឡាតហ្វើរទូ)នោះ អល់ឡោះជាម្ចាស់នឹងសង់ផ្ទះមួយសម្រាប់គាត់នៅក្នុងឋានសួគ៌”។ រាយការណ៍ដោយមូស្លីម អះម៉ាត់ និងអ្នកផ្សេងទៀត

ចម្លើយ. ថ្ងៃដែលល្អប្រសើរជាងគេក្នុងមួយសប្តាហ៍ គឺថ្ងៃជុមអាត់(ថ្ងៃសុក្រ)។ ព្យាការីមូហាំម៉ាត់ លោកបានមានប្រសាសន៍ថា៖ “ពិតណាស់ នៅក្នុងចំណោមថ្ងៃដ៏ល្អបំផុតរបស់ពួកអ្នក គឺថ្ងៃជុមអាត់(ថ្ងៃសុក្រ)។ ក្នុងថ្ងៃនោះ គេបានបង្កើតអាហ្ទាំ ហើយក្នុងថ្ងៃនោះដែរ គេបានដកយកជីវិតគាត់វិញ។ នៅក្នុងថ្ងៃនោះដែរ ជាថ្ងៃដែលគេផ្លុំត្រែ(ថ្ងៃបរលោក) ហើយនៅក្នុងថ្ងៃនោះផងដែរ ជាថ្ងៃដែលគេដកយកជីវិតទាំងឡាយ។ ហេតុនេះចូរពួកអ្នកសឡាតមកចំពោះខ្ញុំឲ្យបានច្រើននៅថ្ងៃនេះ ព្រោះការសឡាវ៉ាតរបស់ពួកអ្នកត្រូវគេយកមកបង្ហាញខ្ញុំ។ គេបានបន្តថា៖ ពួកគេបានសួរថា៖ “ឱរ៉ស៊ូលុលឡោះ! តើការសឡាវ៉ាតរបស់ពួកខ្ញុំត្រូវគេយកទៅបង្ហាញលោកយ៉ាងដូចមេ្ដច ខណៈដែលរាងកាយរបស់លោករលួយហើយនោះ”? លោកបានឆើ្លយថា៖ “ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានហាមឃាត់ដីមិនឲ្យស៊ីរាងកាយរបស់បណ្ដាព្យាការីទាំងឡាយនោះឡើយ”“ពិតណាស់ នៅក្នុងចំណោមថ្ងៃដ៏ល្អបំផុតរបស់ពួកអ្នក គឺថ្ងៃជុមអាត់(ថ្ងៃសុក្រ)។ ក្នុងថ្ងៃនោះ គេបានបង្កើតអាហ្ទាំ ហើយក្នុងថ្ងៃនោះដែរ គេបានដកយកជីវិតគាត់វិញ។ នៅក្នុងថ្ងៃនោះដែរ ជាថ្ងៃដែលគេផ្លុំត្រែ(ថ្ងៃបរលោក) ហើយនៅក្នុងថ្ងៃនោះផងដែរ ជាថ្ងៃដែលគេដកយកជីវិតទាំងឡាយ។ ហេតុនេះចូរពួកអ្នកសឡាតមកចំពោះខ្ញុំឲ្យបានច្រើននៅថ្ងៃនេះ ព្រោះការសឡាវ៉ាតរបស់ពួកអ្នកត្រូវគេយកមកបង្ហាញខ្ញុំ។ គេបានបន្តថា៖ ពួកគេបានសួរថា៖ “ឱរ៉ស៊ូលុលឡោះ! តើការសឡាវ៉ាតរបស់ពួកខ្ញុំត្រូវគេយកទៅបង្ហាញលោកយ៉ាងដូចមេ្ដច ខណៈដែលរាងកាយរបស់លោករលួយហើយនោះ”? លោកបានឆើ្លយថា៖ “ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានហាមឃាត់ដីមិនឲ្យស៊ីរាងកាយរបស់បណ្ដាព្យាការីទាំងឡាយនោះឡើយ”“ពិតណាស់ នៅក្នុងចំណោមថ្ងៃដ៏ល្អបំផុតរបស់ពួកអ្នក គឺថ្ងៃជុមអាត់(ថ្ងៃសុក្រ)។ ក្នុងថ្ងៃនោះ គេបានបង្កើតអាហ្ទាំ ហើយក្នុងថ្ងៃនោះដែរ គេបានដកយកជីវិតគាត់វិញ។ នៅក្នុងថ្ងៃនោះដែរ ជាថ្ងៃដែលគេផ្លុំត្រែ(ថ្ងៃបរលោក) ហើយនៅក្នុងថ្ងៃនោះផងដែរ ជាថ្ងៃដែលគេដកយកជីវិតទាំងឡាយ។ ហេតុនេះចូរពួកអ្នកសឡាតមកចំពោះខ្ញុំឲ្យបានច្រើននៅថ្ងៃនេះ ព្រោះការសឡាវ៉ាតរបស់ពួកអ្នកត្រូវគេយកមកបង្ហាញខ្ញុំ។ គេបានបន្តថា៖ ពួកគេបានសួរថា៖ “ឱរ៉ស៊ូលុលឡោះ! តើការសឡាវ៉ាតរបស់ពួកខ្ញុំត្រូវគេយកទៅបង្ហាញលោកយ៉ាងដូចមេ្ដច ខណៈដែលរាងកាយរបស់លោករលួយហើយនោះ”? លោកបានឆើ្លយថា៖ “ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានហាមឃាត់ដីមិនឲ្យស៊ីរាងកាយរបស់បណ្ដាព្យាការីទាំងឡាយនោះឡើយ”។ រាយការណ៍ដោយ អាពូហ្ទាវូទ និងអ្នកផ្សេងទៀត

ចម្លើយ. សឡាតជុមអាត់ គឺជាកាតព្វកិច្ចលើបុរសអ៊ីស្លាមគ្រប់រូបដែលធំដឹងក្តី និងមានសតិបញ្ញា។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ ឱបណ្ដាអ្នកដែលមានជំនឿ. នៅពេលមានគេអំពាវនាវពួក អ្នកឱ្យទៅសឡាតនៅថ្ងៃសុក្រ ចូរពួកអ្នករួសរាន់ទៅរកការរំលឹក ចំពោះអល់ឡោះ ហើយចូរពួកអ្នកបោះបង់ចោលនូវការលក់ដូរ។ នោះគឺជាការប្រសើរបំផុតសម្រាប់ពួកអ្នក ប្រសិនបើពួកអ្នកបាន ដឹង។ (អាល់មូណាហ្វីគូន ៈ ៩)

ចម្លើយ. សឡាតជុមអាត់មានពីររ៉ក្អាត់។ អ៊ីម៉ាំត្រូវសូត្រឮៗនៅក្នុងរ៉ក្អាត់ទាំងពីរនេះ។ ព្រមជាមួយនេះ គេត្រូវសូត្រខុតហ្ពះមុននឹងសឡាតជុមអាត់នេះផងដែរ។

ចម្លើយ. គេមិនអនុញ្ញាតឲ្យគេចវេសមិនចូលរួមសឡាតជុមអាត់ឡើយ ព្រោះមានភស្តុតាងដែលបញ្ជាក់ដូចនេះ ដោយព្យាការីមូហាំម៉ាត់ ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាដែលបោះបង់(សឡាត)បីជុមអាត់ដោយភាពមើលស្រាលចំពោះវានោះ អល់ឡោះជាម្ចាស់នឹងបោះត្រាភ្ជិតលើចិត្តរបស់គេ”។ រាយការណ៍ដោយ អាពូហ្ទាវូទ និងអ្នកផ្សេងទៀត

ចម្លើយ. ប្រការស៊ូណិតដែលគួរគប្បីធ្វើនៅថ្ងៃជុមអាត់មានដូចជា៖
១. ងូតទឹក
២. ប្រើប្រាស់គ្រឿងក្រអូប
៣. ស្លៀកសម្លៀកបំពាក់ស្អាតៗ
៤. រួសរាន់ទៅកាន់ម៉ាស្ជិត
៥. បង្កើននូវការសឡាវ៉ាតលើព្យាការីមូហាំម៉ាត់ ﷺ
៦. សូត្រស៊ូរ៉ោះ អាល់កះហ្វី
៧. ធ្វើដំណើរទៅម៉ាស្ជិតដោយដើរថ្មើជើង
៨. ព្យាយាមស្វែងរកពេលវេលាមួយម៉ោងដែលគេទទួលយកទូអា។

ចម្លើយ. ឧត្តមភាពនៃការសឡាតជើម៉ាអះ(សឡាតរួមគ្នា) គឺដូចមានបញ្ជាក់ក្នុងហាទីស្ហ អាប់ទុលឡោះ ពិន អ៊ូមើរ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ការសឡាតរួមគ្នា ល្អជាងការសឡាតម្នាក់ឯងចំនួន២៧កម្រិត”។ រាយការណ៍ដោយ មូស្លីម

ចម្លើយ. គឺការធ្វើកាយវិការផ្សេងៗនៃសឡាតដោយភាពនឹងនរ ព្រមជាមួយនឹងការផ្ចង់អារម្មណ៍ ឬដាក់ចិត្ត។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ បណ្ដាអ្នកដែលមានជំនឿពិតជាទទួលបានជោគជ័យ។ គឺបណ្ដាអ្នកដែលមានចិត្ដនឹងនរក្នុងការប្រតិបត្ដិសឡាតរបស់ ពួកគេ។ (អាល់មុមីនូន ៈ ១-២)

ចម្លើយ. ហ្សាកាត់ គឺជាសិទ្ធិដែលចាំបាច់ចំពោះប្រភេទទ្រព្យសម្បត្តិជាក់លាក់ដែលត្រូវផ្តល់ទៅឲ្យក្រុមណាមួយជាក់លាក់ និងក្នុងពេលវេលាជាក់លាក់។
វាជារូកុន(គោលគ្រឹះ)មួយក្នុងចំណោមរូកុនអ៊ីស្លាម ហើយការបរិច្ចាគហ្សកាត់នេះ គឺជាកាតព្វកិច្ចដែលគេដកយកពីអ្នកមានផ្តល់ទៅឲ្យអ្នកក្រ។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ “ហើយចូរពួកអ្នកបរិច្ចាគហ្សាកាត់”(អាល់ហ្ពាក៏រ៉ោះ ៈ ៤៣)

ចម្លើយ. គឺជាការបរិច្ចាគទានទាំងឡាយក្រៅពីហ្សាកាត់ ដូចជាការបរិច្ចាគអ្វីមួយទៅក្នុងផ្លូវសប្បុរសនៅក្នុងពេលវេលាណាមួយ(ដោយគ្មានកំណត់)
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ “ហើយចូរពួកអ្នកចំណាយ(ទ្រព្យសម្បត្ដិ)ក្នុងមាគ៌ារបស់អល់ឡោះ”(អាល់ហ្ពាក៏រ៉ោះ ៈ ១៩៥)

ចម្លើយ. ការបួស គឺជាការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់)ចំពោះអល់ឡោះជាម្ចាស់ដោយការតម(អត់ទ្រាំ)ពីរាល់ប្រការទាំងឡាយណាដែលនាំឲ្យខូចបួស ចាប់តាំងពីហ្វាជើរ(សេតរុណរះ) រហូតដល់ថ្ងៃលិចវិញ ដោយភ្ជាប់ជាមួយនឹងការនៀត(តាំងចិត្ត)។ វាមានពីរប្រភេទ ៖
១. ការបួសដែលជាកាតព្វកិច្ច : ដូចជាការបួសខែរ៉ម៉ាហ្ទន ដែលវាជារូកុនមួយក្នុងចំណោមរូកុនអ៊ីស្លាម។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ ឱបណ្ដាអ្នកដែលមានជំនឿ. អល់ឡោះបានដាក់កាតព្វ កិច្ចបួសមកលើពួកអ្នកដូចដែលទ្រង់បានដាក់កាតព្វកិច្ចទៅលើពួក អ្នកជំនាន់មុនៗដែរ ដើម្បីឱ្យពួកអ្នកកោតខ្លាចអល់ឡោះ។ (អាល់ហ្ពាក៏រ៉ោះ ៈ ១៨៣)
២. ការបួសដែលមិនមែនជាកាតព្វកិច្ច(បួសស្ម័គ្រចិត្ត) : ដូចជាការបួសថ្ងៃច័ន្ទនិងថ្ងៃព្រហស្បតិ៍នៅរៀងរាល់សប្តាហ៍ បួសបីថ្ងៃនៅរៀងរាល់ខែ ជាពិសេស គឺបណ្តាថ្ងៃខែភ្លឺ(ថ្ងៃទី១៣ ទី១៤ និងទី១៥)នៅរៀងរាល់ខែចន្ទគតិ។

ចម្លើយ. ឧត្តមភាពនៃការបួសខែរ៉ម៉ាហ្ទន គឺដូចមានបញ្ជាក់ក្នុងហាទីស្ហ អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាបួសនៅក្នុងខែរ៉ម៉ាហ្ទន ប្រកបដោយមានជំនឿ និងរំពឹងផលបុណ្យពីអល់ឡោះនោះ គេនឹងអភ័យទោសឲ្យគាត់នូវបាបកម្មទាំងឡាយដែលគាត់បានសាងកន្លងមក”។ រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម

ចម្លើយ. ឧត្តមភាពនៃការបួសស្ម័គ្រចិត្ត(បួសស៊ូណិត)ក្រៅពីបួសក្នុងខែរ៉ម៉ាហ្ទន គឺដូចមានបញ្ជាក់ក្នុងហាទីស្ហ អាពូសាអ៊ីត អាល់ឃុតរី رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ខ្ញុំបម្រើគ្រប់រូបដែលបានបួសមួយថ្ងៃដើម្បីអល់ឡោះនោះ ទ្រង់នឹងធ្វើឲ្យគាត់ឃ្លាតឆ្ងាយពីឋាននរកចំនួន៧០ឆ្នាំ”។ រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម

ចម្លើយ. ប្រការមួយចំនួនដែលនាំឲ្យខូចឬដាច់បួសមានដូចជា៖
១. ការហូប និងផឹកដោយចេតនា
២. ក្អួតដោយចេតនា
៣. ការចេញពីសាសនាអ៊ីស្លាម(មួរតាត់)

ចម្លើយ. ប្រការស៊ូណិតនៃការបួសមានដូចជា៖
១. រួសរាន់នៅក្នុងការស្រាយបួស
២. ហូបបាយបួស និងពន្យារពេលក្នុងការហូបបាយបួស
៣. បង្កើនការសាងអំពើល្អ និងការគោរពប្រតិបត្តិផ្សេងៗ
៤. នៅពេលមានអ្នកជេរប្រមាថឬបង្កជម្លោះ ត្រូវពោលថា៖ “ខ្ញុំជាអ្នកបួស”
៥. សុំទូអានៅពេលស្រាយបួស
៦. ស្រាយបួសនឹងផ្លែល្មើស្រស់ ឬល្មើក្រៀម។ តែប្រសិនបើគ្មានទេ ត្រូវស្រាយបួសនឹងទឹក។

ចម្លើយ. និយមន័យហាជ្ជី៖
ហាជ្ជី គឺជាការគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់ដោយគោលបំណងធ្វើដំណើរទៅកាន់ពៃតុលឡោះ(កាក់ហ្ពះ)ដើម្បីធ្វើកិច្ចប្រណិប័តន៍ដែលគេបានកំណត់ជាក់លាក់ និងក្នុងពេលវេលាដែលគេកំណត់ជាក់លាក់។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ ហើយអល់ឡោះបានដាក់កាតព្វកិច្ចលើមនុស្ស លោកឱ្យធ្វើបុណ្យហាជ្ជីនៅផ្ទះរបស់អល់ឡោះ(ម៉ាក្កះ)ចំពោះអ្នក ដែលមានលទ្ធភាពទៅដល់។ ហើយបើអ្នកណាបានបដិសេធ ពិត ប្រាកដណាស់ អល់ឡោះមិនត្រូវការអ្វីមួយពីពិភពទាំងអស់ឡើយ។ (អាលីអ៊ិមរ៉ន ៈ ៩៧)

ចម្លើយ. ហាជ្ជីមានបួនរូកុនគឺ៖
១. អៀហរ៉ម
២. ឈប់សំចតនៅឯអារ៉ហ្វះ
៣. តវ៉ាហ្វអ៊ីហ្វាហ្ទោះ
៤. ដើរសាអ៊ីរវាងភ្នំសហ្វា និងភ្នំម៉ារវ៉ះ។

ចម្លើយ. ឧត្តមភាពនៃការធ្វើធម្មយាត្រាហាជ្ជី គឺដូចមានបញ្ជាក់ក្នុងហាទីស្ហ អាពូហ៊ូរ៉យរ៉ោះ رضي الله عنه គាត់បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាដែលបានធ្វើធម្មយាត្រាហាជ្ជីដើម្បីអល់ឡោះ ហើយ(ក្នុងពេលបំពេញកិច្ចការហាជ្ជីនោះ)គេមិនបានរួមមេត្រីជាមួយភរិយា និងមិនបានល្មើសនឹងបទបញ្ជាផ្សេងៗរបស់អល់ឡោះទេនោះ គេនឹងវិលត្រឡប់មកវិញដូចជាថ្ងៃដែលគេប្រសូត្រពីផ្ទៃម្តាយរបស់គេដូច្នោះដែរ(ពោលគឺជ្រះស្អាតពីបាបកម្ម)។ រាយការណ៍ដោយ អាល់ពូខរី និងអ្នកផ្សេងទៀត
រាយការណ៍ដោយ អាល់ពូខរី និងអ្នកផ្សេងទៀត

ចម្លើយ. និយមន័យអ៊ុមរ៉ោះ៖
អ៊ុមរ៉ោះ គឺជាការគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់ដោយគោលបំណងធ្វើដំណើរទៅកាន់ពៃតុលឡោះ(កាក់ហ្ពះ)ដើម្បីធ្វើកិច្ចប្រណិប័តន៍ដែលគេបានកំណត់ជាក់លាក់ ក្នុងពេលវេលាណាមួយ(ដោយគ្មានកំណត់ជាក់លាក់)

ចម្លើយ. អ៊ុមរ៉ោះមានបីរូកុនគឺ៖
១. អៀហរ៉ម
២. តវ៉ាហ្វ(ប្រទក្សិណ)ជុំវិញពៃតុលឡោះ
៤. ដើរសាអ៊ីរវាងភ្នំសហ្វា និងភ្នំម៉ារវ៉ះ។

ចម្លើយ. គឺជាការបូជា និងលះបង់ក្នុងការផ្សព្វផ្សាយសាសនាអ៊ីស្លាម ឬការពារសាសនាអ៊ីស្លាម ឬសាសនិកអ៊ីស្លាម ឬក៏ការធ្វើសង្គ្រាមប្រឆាំងនឹងសត្រូវអ៊ីស្លាម ឬសត្រូវរបស់សាសនិកអ៊ីស្លាម។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ ចូរពួកអ្នកចេញទៅប្រយុទ្ធទាំងសភាពស្រាល (យុវវ័យ ធូរធារ) ឬសភាពធ្ងន់(វ័យចំណាស់ក្រលំបាក) ហើយចូរពួកអ្នក តស៊ូលះបង់ទាំងទ្រព្យសម្បត្ដិ និងខ្លួនប្រាណរបស់ពួកអ្នកក្នុងមាគ៌ារបស់អល់ឡោះ។ នោះជាការប្រសើរបំផុតសម្រាប់ពួកអ្នក ប្រសិន បើពួកអ្នកបានដឹង។ (អាត់តាវហ្ពះ ៈ ៤១)