ចម្លើយ. បានជាយើងចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវសីលធម៌ល្អ ព្រោះ៖
១. វាជាប្រការមួយដែលធ្វើឲ្យអល់ឡោះជាម្ចាស់ទ្រង់ស្រឡាញ់ពេញចិត្ត។
២. វាជាកត្តាមួយដែលនាំឲ្យទទួលបាននូវការស្រឡាញ់ចូលចិត្តពីភាវៈ(ម៉ាខ្លួក) ទាំងឡាយ
៣. ជាប្រការមួយដែលមានទម្ងន់ធ្ងន់បំផុតនៅលើភ្នែកជញ្ជីង(នាថ្ងៃបរលោក)
៤. តាមរយៈសីលធម៌ល្អ ធ្វើឲ្យគេទទួលបានផលបុណ្យ និងការតបស្នងទ្វេដង។
៥. វាជាសញ្ញាបញ្ជាក់ពីភាពពេញលេញនៃជំនឿ(អ៊ីម៉ាន់)។
ចម្លើយ. យើងដកស្រង់យកសីលធម៌ចេញពី៖
គម្ពីរគួរអាន៖ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ពិតប្រាកដណាស់ គម្ពីរគួរអាននេះ វាចង្អុលបង្ហាញ(មនុស្សលោក)ទៅរកមាគ៌ាដែលត្រឹមត្រូវ”។ (អាល់អ៊ិសរ៉ក ៈ ៩) ស៊ុណ្ណះណាពី(លំអានរបស់ព្យាការី)៖ ដោយរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជាការពិតណាស់ រូបខ្ញុំត្រូវបានគេតែងតាំង(ជាអ្នកនាំសារ)គឺដើម្បីបំពេញនូវអត្តចរិតដ៏ល្អប្រពៃ”។ រាយការណ៍ដោយ អះម៉ាត់
ចម្លើយ. អំពើល្អ(អាល់អៀហសាន) គឺការដឹងពីការឃ្លាំមើលរបស់អល់ឡោះជានិច្ច និងខិតខំធ្វើអំពើល្អទៅចំពោះម៉ាខ្លូក(ភាវៈ)ទាំងអស់។
ព្យាការី ﷺ លោកបានមានប្រសាសន៍ថា៖ “ជាការពិតណាស់ អល់ឡោះបានដាក់បទបញ្ជាឲ្យធ្វើល្អចំពោះអ្វីៗទាំងអស់”។ រាយការណ៍ដោយ មូស្លីម
ក្នុងចំណោមរូបភាពនៃអំពើល្អ(អាល់អៀហសាន)៖
អំពើល្អក្នុងការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់)ចំពោះអល់ឡោះ តាម
រយៈការមានចិត្តជ្រះថ្លា(អៀខ្លើស)នៅក្នុងការគោរពសក្ការៈនោះ
អំពើល្អចំពោះឪពុកម្តាយទាំងតាមរយៈពាក្យសម្តី និងកាយវិការ
អំពើល្អទៅកាន់ញាតិសណ្តាន
អំពើល្អទៅកាន់អ្នកជិតខាង
អំពើល្អទៅកាន់ក្មេងកំព្រា និងអ្នកក្រីក្រ
អំពើល្អទៅកាន់មនុស្សដែលធ្វើទង្វើមិនគប្បីដាក់អ្នក
អំពើល្អនៅក្នុងការនិយាយស្តី
អំពើល្អនៅក្នុងការជជែកដេញដោល
អំពើល្អទៅកាន់សត្វពាហនៈ
ចម្លើយ. ប្រការដែលផ្ទុយនឹងអំពើល្អ(អាល់អៀហសាន) គឺអំពើអាក្រក់។ ក្នុងនោះមានដូចជា៖
ពុំមានភាពជ្រះថ្លា(អៀខ្លើស)ក្នុងការគោរពសក្ការៈចំពោះអល់ឡោះ
អកតញ្ញូចំពោះឪពុកម្តាយ
កាត់ផ្តាច់ចំណងសាច់សាលោហិត
ធ្វើអំពើមិនគប្បីចំពោះអ្នកជិតខាង
បោះបង់ការធ្វើល្អទៅកាន់ជនក្រីក្រ អ្នកខ្វះខាត ក៏ដូចជាអំពើអាក្រក់ផ្សេងៗទៀត ទាំងពាក្យសម្តី និងកាយវិកា។
ចម្លើយ. ទំនួលខុសត្រូវ(អាម៉ាណះ) មានពីរប្រភេទ៖
១. ទំនួលខុសត្រូវ(អាម៉ាណះ) ក្នុងការថែរក្សាសិទ្ធិទាំងឡាយរបស់អល់ឡោះជាម្ចាស់។
រូបភាពរបស់វា៖ ទំនួលខុសត្រូវក្នុងការបំពេញនូវកិច្ចសក្ការៈបូជាចំពោះអល់ឡោះជាម្ចាស់ ដូចជាប្រតិបត្តិសឡាត ការបរិច្ចាគហ្សាកាត់ ការកាន់អំណត់បួស និងការធ្វើធម្មយាត្រាហាជ្ជី ក៏ដូចជាប្រការផ្សេងៗទៀតដែលអល់ឡោះជាម្ចាស់ទ្រង់បានដាក់ជាកាតព្វកិច្ចមកលើពួកយើង។
២. ទំនួលខុសត្រូវ(អាម៉ាណះ)ក្នុងការថែរក្សាសិទ្ធិទាំងឡាយរបស់ភាវៈរបស់ទ្រង់(ម៉ាខ្លូក)។
រូបភាពរបស់វា៖ មានដូចជា ការថែរក្សាកិត្តិយសរបស់មនុស្សលោក ទ្រព្យសម្បត្តិរបស់ពួកគេ អាយុជីវិតរបស់ពួកគេ និងរឿងអាថ៌កំបាំងរបស់ពួកគេ និងរាល់ប្រការទាំងអស់ដែលមនុស្សបានផ្តល់ទំនុកចិត្តលើអ្នក។
រូបភាពរបស់វា៖ មានដូចជា ការថែរក្សាកិត្តិយសរបស់មនុស្សលោក ទ្រព្យសម្បត្តិរបស់ពួកគេ អាយុជីវិតរបស់ពួកគេ និងរឿងអាថ៌កំបាំងរបស់ពួកគេ និងរាល់ប្រការទាំងអស់ដែលមនុស្សបានផ្តល់ទំនុកចិត្តលើអ្នក។
រូបភាពរបស់វា៖ មានដូចជា ការថែរក្សាកិត្តិយសរបស់មនុស្សលោក ទ្រព្យសម្បត្តិរបស់ពួកគេ អាយុជីវិតរបស់ពួកគេ និងរឿងអាថ៌កំបាំងរបស់ពួកគេ និងរាល់ប្រការទាំងអស់ដែលមនុស្សបានផ្តល់ទំនុកចិត្តលើអ្នក។
រូបភាពរបស់វា៖ មានដូចជា ការថែរក្សាកិត្តិយសរបស់មនុស្សលោក ទ្រព្យសម្បត្តិរបស់ពួកគេ អាយុជីវិតរបស់ពួកគេ និងរឿងអាថ៌កំបាំងរបស់ពួកគេ និងរាល់ប្រការទាំងអស់ដែលមនុស្សបានផ្តល់ទំនុកចិត្តលើអ្នក។
អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលលើកឡើងពីលក្ខណៈសម្បត្តិរបស់អ្នកដែលទទួលជោគជ័យថា៖ ហើយនិងបណ្ដាអ្នកដែលថែរក្សានូវភាពស្មោះត្រង់និងការ សន្យារបស់ពួកគេ។ (អាល់មុមីនូន ៈ ៨)
ចម្លើយ. ប្រការដែលផ្ទុយនឹងទំនួលខុសត្រូវ(អាម៉ាណះ) គឺការក្បត់ ពោលគឺការមិនបំពេញនូវសិទ្ធិទាំងឡាយរបស់អល់ឡោះជាម្ចាស់ និងសិទ្ធិទាំងឡាយរបស់មនុស្សលោក។
ព្យាការីមូហាំម៉ាត់ ﷺ លោកបានមានប្រសាសន៍ថា៖ “សញ្ញាសម្គាល់អ្នកពុតត្បុតមានបី៖ (លោកបានរំលឹកមួយក្នុងចំណោមនោះ) គឺនៅពេលគេទុកចិត្តគាត់ គាត់បោកប្រាស់គេ”។ រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ចម្លើយ. គឺជាការនិយាយនូវអ្វីដែលជាការពិតជាក់ស្តែង។
ក្នុងចំណោមរូបភាពរបស់វា៖
ភាពស្មោះត្រង់ក្នុងការនិយាយស្តី
ស្មោះត្រង់ក្នុងការសន្យា
ស្មោះត្រង់ក្នុងរាល់ពាក្យសម្តី និងទង្វើ។
ព្យាការីមូហាំម៉ាត់បានមានប្រសាសន៍ថា ៖ “ពិតណាស់ សេចក្ដីទៀងត្រង់នាំទៅរកទង្វើកុសល ហើយទង្វើកុសលនាំទៅរកឋានសួគ៌។ ហើយអ្នកខ្លះនៅនិយាយទៀងត្រង់រហូតដល់ត្រូវគេកត់ត្រានៅនឹងអល់ឡោះថា ជាមនុស្សទៀងត្រង់”។ រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ចម្លើយ. គឺការកុហក ពោលគឺការនិយាយខុសពីការពិត។ ក្នុងចំណោមនោះមានដូចជា ការកុហកមនុស្សលោក ការធ្វើខុសពីអ្វីដែលបានសន្យា និងការធ្វើសាក្សីបោកប្រាស់ជាដើម។
ព្យាការី ﷺ លោកបានមានប្រសាសន៍ថា៖ “ចំណែកការភូតកុហកនាំទៅរកទង្វើអាក្រក់ ហើយទង្វើអាក្រក់ នាំទៅរកឋាននរក។ ហើយអ្នកខ្លះនៅនិយាយកុហក រហូតដល់ត្រូវគេកត់ត្រានៅនឹងអល់ឡោះថា ជាមនុស្សកុហក”។ រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម លោកបានមានប្រសាសន៍ទៀតថា៖ “សញ្ញាសម្គាល់អ្នកពុតត្បុត(មូណាហ្វិក)មានបី៖ (លោកបានរំលឹកក្នុងចំណោមនោះ) គឺនៅពេលនិយាយ គាត់កុហក នៅពេលសន្យា គាត់មិនបំពេញតាមការសន្យា”។ រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ចម្លើយ. ការអត់ធ្មត់មានបីប្រភេទ៖
១. អត់ធ្មត់លើការគោរពប្រតិបត្តិចំពោះអល់ឡោះ
២. អត់ធ្មត់ក្នុងការចៀសវាងពីអំពើល្មើសផ្សេងៗ
៣. អត់ធ្មត់ចំពោះព្រេងវាសនាជូរចត់ដែលអល់ឡោះជាម្ចាស់បានកំណត់ ហើយថ្លែងអំណរគុណអល់ឡោះនៅគ្រប់ស្ថានភាពទាំងអស់។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ “ហើយអល់ឡោះទ្រង់ស្រឡាញ់អ្នកដែលអត់ធ្មត់”។ (អាលីអ៊ិមរ៉ន ៈ ១៤៦) ព្យាការីមូហាំម៉ាត់ ﷺ លោកបានមានប្រសាសន៍ថា៖ “អស្ចារ្យណាស់ កិច្ចការរបស់អ្នកមានជំនឿ! ពិតណាស់ កិច្ចការរបស់គេទាំងអស់សុទ្ធតែល្អ ហើយប្រការនេះ មិនមានចំពោះអ្នកណាម្នាក់ក្រៅពីអ្នកមានជំនឿឡើយ។ ប្រសិនបើប្រការល្អកើតមានចំពោះគាត់ គាត់ថ្លែងអំណរគុណ(អល់ឡោះផ្តល់ផលបុណ្យឲ្យគាត់)។ ដូចនេះ វាជាការប្រសើរសម្រាប់គាត់។ ហើយប្រសិនបើប្រការអាក្រក់កើតមានចំពោះគាត់ គាត់អត់ធ្មត់(អល់ឡោះក៏ផ្ដល់ផលបុណ្យឲ្យគាត់)។ ដូចនេះ វាក៏ជាការល្អប្រសើរសម្រាប់គាត់ដែរ”។ រាយការណ៍ដោយ មូស្លីម
ចម្លើយ. គឺការគ្មានភាពអត់ធ្មត់ក្នុងការគោរពប្រតិបត្តិចំពោះអល់ឡោះ គ្មានភាពអត់ធ្មត់ក្នុងការចៀសវាងពីអំពើល្មើសផ្សេងៗ ហើយនិងខឹងសម្បាចំពោះព្រេងវាសនាជូរចត់ដែលអល់ឡោះជាម្ចាស់បានកំណត់ ទាំងតាមរយៈពាក្យសម្តី ឬកាយវិការ។
ក្នុងចំណោមរូបភាពរបស់វា៖
• ការប្រាថ្នាចង់ស្លាប់
• ហែកហោប៉ៅអាវ
• ហែកអាវ
• បោចសក់
• បួងសួងសុំឲ្យខ្លួនឯងទទួលរងនូវក្តីវិនាស
ព្យាការីមូហាំម៉ាត់បានមានប្រសាសន៍ថា ៖ “ប្រាកដណាស់ ការតបស្នង(ដោយផលបុណ្យ)ដ៏ធំធេងនោះ គឺនៅពេលដែលមានការសាកល្បងធំធេងដែរ។ ពិតណាស់អល់ឡោះ នៅពេលទ្រង់ស្រលាញ់ក្រុមណាមួយ ទ្រង់នឹងសាល្បងពួកគេ។ ដូចនេះ ជនណាពេញចិត្ត(ចំពោះការសាកល្បង) ទ្រង់ក៏ពេញចិត្តចំពោះគេដែរ។ រីឯជនណាមិនពេញចិត្ត(ចំពោះការសាកល្បង) ទ្រង់ក៏មិនពេញចិត្តចំពោះគេដែរ”។ រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី និងអ៊ិពនូម៉ាហ្ជះ
ចម្លើយ. គឺការដែលមនុស្សសហការគ្នាទៅវិញទៅមកទៅលើប្រការដែលពិត និងប្រការល្អផ្សេងៗ។
ក្នុងចំណោមរូបភាពរបស់វា៖
• សហការគា្នក្នុងការបង្វិលទៅកាន់ម្ចាស់ដើមវិញនូវសិទ្ធិរបស់គេ
• សហការគា្នក្នុងការតបតទៅកាន់អ្នកដែលបំពានលើគេ
• សហការគា្នក្នុងការដោះស្រាយតម្រូវការរបស់មនុស្សនិងជនក្រីក្រ
• សហការគា្នលើរាល់ប្រការល្អទាំងឡាយ
• តែគេមិនត្រូវសហការគ្នាលើប្រការដែលជាអំពើបាប ប្រការដែលបង្កនូវទុក្ខទោសនិងគ្រោះថ្នាក់ ហើយនិងប្រការដែលបង្កនូវភាពជាសត្រូវនឹងគ្នានោះឡើយ។
អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយចូរពួកអ្នកជួយគ្នាក្នុងការធ្វើអំពើល្អនិងកោតខ្លាចអល់ឡោះ ហើយចូរពួកអ្នកកុំជួយគ្នាក្នុងការធ្វើអំពើបាបនិងធ្វើជាសត្រូវនឹងគ្នាឱ្យសោះ។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ។ ពិតណាស់ អល់ឡោះជាអ្នកដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត”។ (អាល់ម៉ាអ៊ីហ្ទះ ៈ ២) ព្យាការីមូហាំម៉ាត់បានមានប្រសាសន៍ថា ៖ “ទំនាក់ទំនងរវាងអ្នកមានជំនឿនឹងអ្នកមានជំនឿ គឺប្រៀបដូចជាសំណង់មួយដែលផ្សារភ្ជាប់គ្នាទៅវិញទៅមក”។ សំណួរទី៩. តើប្រការអ្វីដែលផ្ទុយនឹងភាពស្មោះត្រង់? ព្យាការីមូហាំម៉ាត់ ﷺ លោកបានមានប្រសាសន៍ផងដែរថា៖ “អ្នកអ៊ីស្លាម គឺជាបងប្អូននឹងអ្នកអ៊ីស្លាម មិនប្រព្រឹត្ដអយុត្ដិធម៌លើគ្នា មិនបោះបង់ការជួយគ្នា។ បុគ្គលណាជួយបំពេញតម្រូវការបងប្អូនរបស់គាត់ អល់ឡោះនឹងជួយបំពេញតម្រូវការរបស់គាត់វិញ។ បុគ្គលណាជួយដោះទុក្ខលំបាកមួយរបស់អ្នកអ៊ីស្លាម អល់ឡោះនឹងជួយដោះទុក្ខលំបាកគាត់មួយវិញក្នុងចំណោមទុក្ខលំបាកនានានៅថ្ងៃបរលោក។ បុគ្គលណាជួយលាក់បាំងប្រការមិនល្អរបស់អ្នកអ៊ីស្លាម នោះអល់ឡោះនឹងជួយលាក់បាំងប្រការមិនល្អរបស់គាត់វិញនាថ្ងៃបរលោក”។ រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ចម្លើយ. មានពីរប្រភេទ៖
១. ខ្មាសអៀនចំពោះអល់ឡោះ៖ តាមរយៈការមិនប្រព្រឹត្តអំពើល្មើសនឹងទ្រង់
២. ខ្មាសអៀនចំពោះមនុស្សលោក៖ តាមរយៈការបោះបង់ពាក្យសម្តីអាសគ្រាម និងមិនបើកបង្ហាញនូវកេរខ្មាសរបស់ខ្លួន។
ព្យាការីមូហាំម៉ាត់ លោកបានមានប្រសាសន៍ថា៖ “ជំនឿមានច្រើនជាង៧០ផ្នែក ឬច្រើនជាង៦០ផ្នែក។ លំដាប់ដែលខ្ពស់បំផុតរបស់វា គឺការពោលថា لا إله إلا الله (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ត្រឹមត្រូវ មានតែអល់ឡោះ) ហើយលំដាប់ក្រោមបំផុត គឺការយកអ្វីដែលបង្កបញ្ហាដល់អ្នកដំណើរចេញអំពីផ្លូវ ហើយការខ្មាសអៀនគឺជាផ្នែកមួយនៃជំនឿ”។ រាយការណ៍ដោយ មូស្លីម
ចម្លើយ. មានដូចជា៖
• មានក្តីករុណាចំពោះមនុស្សចាស់ និងផ្តល់ការគោរពចំពោះពួកគេ
• មានក្តីករុណាចំពោះអ្នកដែលមានអាយុតិចជាងខ្លួន និងក្មេងៗ
• មានក្តីមេត្តាករុណាចំពោះទុគ៌តជន ជនក្រីក្រ និងអ្នកដែលមានតម្រូវការចាំបាច់
• មានក្តីមេត្តាករុណាចំពោះសត្វធាតុដោយការផ្តល់ចំណីអាហារដល់ពួកវា និងមិនធ្វើបាបពួកវា។
ព្យាការីមូហាំម៉ាត់ ﷺ លោកបានមានប្រសាសន៍ថា៖ “ការប្រៀបធៀបបណ្តាអ្នកមានជំនឿចំពោះការស្រលាញ់គ្នា ការសណ្តោសប្រណីគ្នា និងការអាណិតអាសូរគ្នារបស់ពួកគេ គឺប្រៀបដូចជាខ្លួនប្រាណតែមួយ។ ប្រសិនបើអវៈយវៈណាមួយឈឺ គឺខ្លួនប្រាណទាំងមូលនឹងឈឺដែរ ដោយសារគេងមិនលក់ និងគ្រុនក្តៅ”។ រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម លោកបានមានប្រសាសន៍ទៀតថា៖ “អ្នកទាំងឡាយដែលមានចិត្តមេត្តាករុណា នោះម្ចាស់ដ៏មហាសប្បុរសនឹងមានក្តីករុណាចំពោះពួកគេវិញ។ ចូរពួកអ្នកមានក្តីករុណាចំពោះអ្នកដែលនៅលើផែនដី នោះអ្នកដែលនៅលើមេឃ នឹងមានក្តីករុណាចំពោះពួកអ្នកវិញដូចគ្នា”។ រាយការណ៍ដោយ អាពូហ្ទាវូទ និងតៀរមីហ្ស៊ី
ចម្លើយ. ក្តីស្រឡាញ់មាន៖
១. ក្តីស្រឡាញ់ចំពោះអល់ឡោះ៖
អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “រីឯបណ្ដាអ្នកដែលមានជំនឿវិញ គឺពួកគេស្រឡាញ់
អល់ឡោះលើសពីអ្វីៗទាំងអស់”។ (អាល់ហ្ពាក៏រ៉ោះ ៈ ១៦៥)
២. ក្តីស្រឡាញ់ចំពោះអ្នកនាំសារ ﷺ ៖
រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ខ្ញុំសូមស្បថនឹងអ្នកដែលជីវិតរបស់ខ្ញុំស្ថិតក្នុងកណ្តាប់ដៃរបស់ទ្រង់ថា បុគ្គលណាក៏ដោយក្នុងចំណោមពួកអ្នក មិនទាន់មានជំនឿពេញលេញទេ លុះត្រាតែគេស្រលាញ់មកចំពោះខ្ញុំ ជាងកូនៗរបស់គេ និងជាងឪពុកម្តាយរបស់គេ”។ រាយការណ៍ដោយអាល់ពូខរី
៣. ក្តីស្រឡាញ់ចំពោះអ្នកមានជំនឿ ស្រឡាញ់ពេញចិត្តចង់ឲ្យពួកគេបានល្អដូចខ្លួនដែរ៖
ព្យាការីមូហាំម៉ាត់ ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាក៏ដោយក្នុងចំណោមពួកអ្នក មិនទាន់មានជំនឿពេញលេញទេ លុះត្រាតែគាត់ស្រលាញ់ចង់បានល្អដល់បងប្អូនរបស់គាត់ ដូចអ្វីដែលគាត់ចង់បានសម្រាប់ខ្លួនឯង”។ រាយការណ៍ដោយអាល់ពូខរី
ចម្លើយ. គឺការមានទឹកមុខស្រស់ថ្លា ព្រមជាមួយនឹងភាពរីករាយ ស្នាមញញឹម និងភាពទន់ភ្លន់ ហើយបង្ហាញនូវភាពរីករាយនៅពេលជួបមនុស្ស។
ពាក្យផ្ទុយរបស់វា គឺ”មុខជូរ”នៅពេលជួបនឹងមនុស្ស ដែលនាំឲ្យពួកគេងាកចេញ ឬបែរចេញពីខ្លួន។
ចំពោះឧត្តមភាពរបស់វា គឺមានហាទីស្ហមួយដែលរាយការណ៍ដោយ អាពូហ្សារិន رضي الله عنه បាននិយាយថា៖ ព្យាការី ﷺ បានមានប្រសាសន៍មកកាន់ខ្ញុំថា៖ “អ្នកមិនត្រូវមើលស្រាលទង្វើល្អទេ សូម្បីតែការញញឹមពេលជួបបងប្អូនរបស់អ្នក ក៏ជាទង្វើល្អមួយដែរ”។ រាយការណ៍ដោយ មូស្លីម រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ផងដែរថា៖ “ការញញឹមរបស់អ្នកនៅចំពោះមុខបងប្អូនរបស់អ្នក គឺជាការដាក់ទានមួយសម្រាប់អ្នក”។ រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី
ចម្លើយ. គឺការប្រាថា្នចង់ឲ្យឧបការគុណ(នៀកម៉ាត់)ដែលអ្នកដទៃមាន វិនាសអន្តរាយ ឬមិនពេញចិត្តចំពោះឧបការគុណដែលអ្នកដទៃមាន។
អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖
﴿وَمِنْ شَرِّ حَاسِدٍ إِذَا حَسَدَ﴾ سورة الفلق: 5
មានន័យថា៖ “ហើយនិង(សុំបញ្ចៀស)ពីប្រការអាក្រក់របស់អ្នកដែលច្រណែនឈ្នានីស នៅពេលដែលគេច្រណែនឈ្នានីស”។
អំពី អាណាស ពិន ម៉ាលិក رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកកុំចងកំហឹងនឹងគ្នា កុំឈ្នានីសគ្នា កុំបែរខ្នងដាក់គ្នា ហើយត្រូវធ្វើជាខ្ញុំអល់ឡោះក្នុងនាមជាបងប្អូននឹងគ្នា”។ រាយការណ៏ដោយ អាល់ ពូខរី និងមូស្លីម
ចម្លើយ. គឺជាការចំអកឡកឡឺយទៅកាន់បងប្អូនមូស្លីមរបស់ខ្លួន និងមើលស្រាលចំពោះពួកគេ ហើយនេះ គឺមិនត្រូវបានអនុញ្ញាតឡើយ។
អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលហាមឃាត់អំពីវាថា៖ ឱបណ្ដាអ្នកដែលមានជំនឿ. ចូរកុំឱ្យក្រុមមួយមើលងាយ ក្រុមមួយទៀតឱ្យសោះ ជួនកាលពួកគេ(ក្រុមដែលត្រូវគេមើល ងាយនោះ)ល្អជាងពួកគេ(ក្រុមមើលងាយគេ)។ ហើយកុំឱ្យស្ដ្រី មើលងាយស្ដ្រីដូចគ្នា ជួនកាលពួកនាង(ស្ដ្រីដែលត្រូវគេមើលងាយ នោះ)ល្អជាងពួកនាង(ស្ដ្រីដែលមើលងាយគេ)។ ហើយចូរពួកអ្នក កុំប្រមាថគ្នា និងកុំដាក់ងារគ្នាឱ្យសោះ។ ការដាក់ងារមិនល្អក្រោយ ពីមានជំនឿហើយនោះ គឺអាក្រក់បំផុត។ ហើយអ្នកណាដែលមិន បានសារភាពទោសកំហុស ពួកទាំងនោះគឺជាពួកដែលបំពាន។ (អាល់ហ៊ូជូរ៉ត ៈ ១១)
ចម្លើយ. គឺការដែលមនុស្សមិនមើលមកខ្លួនឯងថា ជាមនុស្សដែលល្អប្រសើរជាងអ្នកដទៃ។ ដូចនេះ ពួកគេមិនមើលស្រាលចំពោះអ្នកដទៃនោះទេ ហើយក៏មិនបដិសេធចំពោះការពិតនោះដែរ។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ “ហើយបណ្ដាខ្ញុំ(ដែលល្អត្រឹមត្រូវ)នៃម្ចាស់មហាសប្បុរស គឺជាពួកដែលធ្វើដំណើរនៅលើផែនដីដោយកាយវិការសុភាពរាបសា”។ (អាល់ហ្វូរកន ៈ ៦៣) (អាល់ហ្វូរកន ៈ ៦៣) រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ហើយអ្នកដែលឱនលំទោនដើម្បីអល់ឡោះ នោះទ្រង់នឹងលើកតម្កើងគេ”។ រាយការណ៍ដោយ មូស្លីម លោកបានមានប្រសាសន៍ទៀតថា៖ “ពិតណាស់ អល់ឡោះបានផ្ដល់វ៉ាហ៊ីមកកាន់ខ្ញុំថា ចូរពួកអ្នកឱនលំទោន ដើម្បីកុំឲ្យពួកអ្នកអួតអាងនិងបំពានលើគ្នាទៅវិញទៅមក”។ រាយការណ៍ដោយ មូស្លីម
ចម្លើយ. មានដូចជា៖
១. ក្រអឺតក្រទមចំពោះការពិត ពោលគឺការបដិសេធការពិត និងមិនទទួលយកការពិតនោះ។
២. ក្រអឺតក្រទមចំពោះមនុស្ស ពោលគឺមើលងាយ មើលស្រាល និងចំអកឡកឡឺយចំពោះពួកគេ។
រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “មិនចូលឋានសួគ៌ឡើយ អ្នកដែលនៅក្នុងចិត្ដរបស់គេមានភាពក្រអឺតក្រទមប៉ុនគ្រាប់ស្ពៃ”។ ពេលនោះមានបុរសម្នាក់បានសួរថា៖ មនុស្សដែលចង់ឲ្យសម្លៀកបំពាក់ និងស្បែកជើងរបស់គាត់ល្អ តើយ៉ាងណាដែរ? លោកបានឆ្លើយថា៖ “អល់ឡោះជាម្ចាស់ទ្រង់ស្អាតស្អំ ទ្រង់ស្រឡាញ់ភាពស្អាតស្អំ។ ប៉ុន្ដែភាពកេ្អងក្អាង គឺការបដិសេធនូវភាពត្រឹមត្រូវ និងមើលស្រាលមនុស្ស”។ “មិនចូលឋានសួគ៌ឡើយ អ្នកដែលនៅក្នុងចិត្ដរបស់គេមានភាពក្រអឺតក្រទមប៉ុនគ្រាប់ស្ពៃ”។ ពេលនោះមានបុរសម្នាក់បានសួរថា៖ មនុស្សដែលចង់ឲ្យសម្លៀកបំពាក់ និងស្បែកជើងរបស់គាត់ល្អ តើយ៉ាងណាដែរ? លោកបានឆ្លើយថា៖ “អល់ឡោះជាម្ចាស់ទ្រង់ស្អាតស្អំ ទ្រង់ស្រឡាញ់ភាពស្អាតស្អំ។ ប៉ុន្ដែភាពកេ្អងក្អាង គឺការបដិសេធនូវភាពត្រឹមត្រូវ និងមើលស្រាលមនុស្ស”។ “មិនចូលឋានសួគ៌ឡើយ អ្នកដែលនៅក្នុងចិត្ដរបស់គេមានភាពក្រអឺតក្រទមប៉ុនគ្រាប់ស្ពៃ”។ ពេលនោះមានបុរសម្នាក់បានសួរថា៖ មនុស្សដែលចង់ឲ្យសម្លៀកបំពាក់ និងស្បែកជើងរបស់គាត់ល្អ តើយ៉ាងណាដែរ? លោកបានឆ្លើយថា៖ “អល់ឡោះជាម្ចាស់ទ្រង់ស្អាតស្អំ ទ្រង់ស្រឡាញ់ភាពស្អាតស្អំ។ ប៉ុន្ដែភាពកេ្អងក្អាង គឺការបដិសេធនូវភាពត្រឹមត្រូវ និងមើលស្រាលមនុស្ស”។ រាយការណ៍ដោយ មូស្លីម
រាយការណ៍ដោយ មូស្លីម
រាយការណ៍ដោយ មូស្លីម
ការចូលចិត្តសម្លៀកបំពាក់ឬស្បែកជើងដែលល្អស្អាត មិនមែនជាភាពក្រអឺតក្រទមឡើយ។
ចម្លើយ. មានដូចជា ៖
ការបោកប្រាស់នៅក្នុងការទិញលក់ ពោលគឺការលាក់បាំងពីភាពអន់នៃទំនិញ
ការបោកប្រាស់នៅក្នុងការសិក្សាចំណេះវិជ្ជា ដែលក្នុងនោះ គឺការដែលកូនសិស្សលួចចម្លងនៅក្នុងពេលប្រឡង។
ការបោកប្រាស់នៅក្នុងពាក្យសម្តី ដូចជាការធ្វើសាក្សីបោកប្រាស់ និងការនិយាយកុហក។
ការដែលគេមិនព្រមបំពេញតាមអ្វីដែលខ្លួនបាននិយាយ និងបានឯកភាពគ្នាជាមួយនឹងអ្នកដទៃ។
នៅក្នុងការហាមឃាត់អំពីការបោកប្រាស់នេះ គឺមានហាទីស្ហមួយបានរាយការណ៍ថា៖ “រ៉ស៊ូលុលឡោះ ﷺ បានដើរឆ្លងកាត់អាហារមួយពំនូក លោកក៏បានលូកដៃចូលក្នុងអាហារនោះ ស្រាប់តែម្រាមដៃរបស់លោកមានសំណើមទឹក។ លោកក៏សួរថា៖ “ឱម្ចាស់អាហារ! តើនេះជាអ្វីទៅ”? គាត់បានឆ្លើយថា៖ ឱរ៉ស៊ូលុលឡោះ! វាត្រូវភ្លៀង។ លោកក៏បានតបវិញថា៖ “ហេតុអ្វីបានជាអ្នកមិនដាក់វានៅលើអាហារដើម្បីឲ្យគេមើលឃើញ! ជនណាដែលបោកប្រាស់ គឺមិនមែនជាក្រុមរបស់ខ្ញុំទេ”។ នៅក្នុងការហាមឃាត់អំពីការបោកប្រាស់នេះ គឺមានហាទីស្ហមួយបានរាយការណ៍ថា៖ “រ៉ស៊ូលុលឡោះ ﷺ បានដើរឆ្លងកាត់អាហារមួយពំនូក លោកក៏បានលូកដៃចូលក្នុងអាហារនោះ ស្រាប់តែម្រាមដៃរបស់លោកមានសំណើមទឹក។ លោកក៏សួរថា៖ “ឱម្ចាស់អាហារ! តើនេះជាអ្វីទៅ”? គាត់បានឆ្លើយថា៖ ឱរ៉ស៊ូលុលឡោះ! វាត្រូវភ្លៀង។ លោកក៏បានតបវិញថា៖ “ហេតុអ្វីបានជាអ្នកមិនដាក់វានៅលើអាហារដើម្បីឲ្យគេមើលឃើញ! ជនណាដែលបោកប្រាស់ គឺមិនមែនជាក្រុមរបស់ខ្ញុំទេ”។ រាយការណ៍ដោយ មូស្លីម
រាយការណ៍ដោយ មូស្លីម
ចម្លើយ. គឺការដែលអ្នករំលឹកពីបងប្អូនមូស្លីមរបស់អ្នកនូវអ្វីដែលគាត់មិនពេញចិត្ត ក្នុងពេលដែលគាត់មិននៅ ឬគ្មានវត្តមាន។
អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ហើយចូរពួកអ្នកកុំនិយាយដើមគ្នាឱ្យសោះ។ តើម្នាក់ក្នុងចំណោមពួកអ្នកចូលចិត្ដស៊ីសាច់បងប្អូនរបស់គេដែលស្លាប់ឬ? ពិតណាស់ ពួកអ្នកពិតជាខ្ពើមវាមិនខាន។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះជាអ្នកទទួលយកនូវការសារភាពទោសកំហុស មហាអាណិតស្រឡាញ់”។ (អាល់ហ៊ូជូរ៉ត ៈ ១២)
ចម្លើយ. គឺការមានអារម្មណ៍ធ្ងន់ខ្លួនក្នុងការប្រព្រឹត្តទង្វើដែលល្អ និងអ្វីដែលជាកាតព្វកិច្ចលើគេត្រូវបំពេញ។
ក្នុងចំណោមនោះ គឺការមានភាពខ្ជិលច្រអូសក្នុងការអនុវត្តប្រការដែលជាកាតព្វកិច្ច(ប្រការវ៉ាជិប)។
អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ ពិតប្រាកដណាស់ ពួកពុតត្បុតទាំងនោះកំពុងតែបោក បញ្ឆោតអល់ឡោះ ប៉ុន្ដែទ្រង់ទេជាអ្នកបោកបញ្ឆោតពួកគេនោះ។ ហើយនៅពេលដែលពួកគេក្រោកឈរសឡាត ពួកគេក្រោកឈរ ដោយខ្ជិលច្រអូស ដោយពួកគេចង់ឱ្យមនុស្សមើលឃើញប៉ុណ្ណោះ។ ហើយពួកគេមិនរំលឹកចំពោះអល់ឡោះឡើយ លើកលែងតែបន្ដិច បន្ដួចប៉ុណ្ណោះ។ (អាន់នីសាក ៈ ១៤២)
ដូចនេះ គប្បីលើអ្នកមានជំនឿត្រូវបោះបង់ភាពខ្ជិលច្រអូស ហើយត្រូវខិតខំព្យាយាមធ្វើការ ធ្វើចលនា និងកិច្ចខិតខំផ្សេងៗក្នុងឆាកជីវិតនេះចំពោះប្រការទាំងឡាយណាដែលអល់ឡោះជាម្ចាស់ទ្រង់ពេញចិត្ត។
ចម្លើយ. វាមានដូចជា៖
១. ការខឹងសម្បាដែលគេកោតសរសើរ៖ គឺការខឹងសម្បាក្នុងនាមអល់ឡោះជាម្ចាស់នៅពេលណាដែលពួកគ្មានជំនឿ ឬពួកពុតត្បុត ឬអ្នកដទៃទៀតក្រៅពីពួកគេ ប្រព្រឹត្តនូវប្រការដែលអល់ឡោះជាម្ចាស់ទ្រង់បានហាមឃាត់។
២. ការខឹងសម្បាដែលគេរិះគន់៖ គឺការខឹងសម្បាទាំងឡាយណាដែលនាំឲ្យមនុស្សនិយាយ ឬប្រព្រឹត្តនូវទង្វើដែលមិនគួរគប្បី។
ការព្យាបាលចំពោះប្រភេទការខឹងសម្បាដែលគេរិះគន់៖
យកទឹកវូហ្ទុ
ត្រូវអង្គុយចុះ ប្រសិនបើគេកំពុងឈរ ហើយត្រូវគេងផ្អៀង ប្រសិនបើគេកំពុងអង្គុយ។
ត្រូវប្រកាន់ខ្ជាប់នឹងពាក្យបណ្តាំរបស់ព្យាការីមូហាំម៉ាត់ ﷺ ដែលលោកបានមានប្រសាសន៍ថា៖ “សូមអ្នកកុំខឹង”។
ត្រូវចេះទប់អារម្មណ៍នៅពេលខឹងសម្បា
ត្រូវសុំការបញ្ចៀសពីអល់ឡោះអំពីពពួកស្ហៃតនដោយសូត្រថាៈ
أعوذ بالله من الشيطان الرجيم
ត្រូវនៅស្ងៀម
ចម្លើយ. គឺការគាស់កកាយ និងស្វែងរកប្រការអាថ៌កំបាំងរបស់អ្នកដទៃ។
ក្នុងចំណោមរូបភាពរបស់វាដែលត្រូវបានហាមឃាត់មានដូចជា៖
• ការលួចមើលនូវប្រការអាថ៌កំបាំងរបស់អ្នកដទៃពីក្នុងផ្ទះរបស់ពួកគេ
• ការលួចស្តាប់ក្រុមណាមួយនិយាយគ្នាដោយមិនឲ្យពួកគេដឹង
អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា ៖ “ហើយចូរពួកអ្នកកុំស៊ើបការណ៍(ប្រការដែលមិនល្អរបស់អ្នកមានជំនឿ)”។ (អាល់ហ៊ូជូរ៉ត ៈ ១២)
ការខ្ជះខ្ជាយ៖ គឺជាការចំណាយទ្រព្យសម្បត្តិមិនត្រូវរឿង ឬចំណាយទ្រព្យសម្បត្តិលើរឿងដែលមិនគួរចំណាយ។ ពាក្យផ្ទុយរបស់វាគឺ “ភាពកំណាញ់” ពោលគឺការមិនហ៊ានចំណាយចំពោះអ្វីដែលត្រូវចំណាយ។
ការខ្ជះខ្ជាយ៖ គឺជាការចំណាយទ្រព្យសម្បត្តិមិនត្រូវរឿង ឬចំណាយទ្រព្យសម្បត្តិលើរឿងដែលមិនគួរចំណាយ។ ពាក្យផ្ទុយរបស់វាគឺ “ភាពកំណាញ់” ពោលគឺការមិនហ៊ានចំណាយចំពោះអ្វីដែលត្រូវចំណាយ។
ប៉ុន្តែដែលជាការត្រឹមត្រូវនោះ គឺត្រូវនៅកណ្តាលរវាងប្រការទាំងពីរ ពោលគឺត្រូវចំណាយឲ្យសមល្មមតាមតម្រូវការដែលខ្លួនត្រូវការ។ ហើយអ្នកមូស្លីម គួរធ្វើខ្លួនជាអ្នកដែលមានចិត្តសប្បុរស។
អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ និងបណ្ដាអ្នកដែលនៅពេលពួកគេបានបរិច្ចាគ(ទ្រព្យសម្បត្ដិ)គឺពួកគេមិនខ្ជះខ្ជាយ និងមិនចង្អៀតចង្អល់ឡើយ។ តែពួក គេចំណាយធុនកណ្ដាលរវាងទាំងពីរនោះ។ (អាល់ហ្វូរកន ៈ ៦៧)
ភាពកំសាក៖ គឺការខ្លាចចំពោះប្រការដែលមិនគួរខ្លាច ដូចជាការខ្លាចមិនហ៊ាននិយាយការពិត ឬខ្លាចមិនហ៊ាននិយាយហាមឃាត់ពីប្រការអាក្រក់ផ្សេងៗ។
ភាពកំសាក៖ គឺការខ្លាចចំពោះប្រការដែលមិនគួរខ្លាច ដូចជាការខ្លាចមិនហ៊ាននិយាយការពិត ឬខ្លាចមិនហ៊ាននិយាយហាមឃាត់ពីប្រការអាក្រក់ផ្សេងៗ។
ភាពក្លាហាន៖ គឺការមានភាពអង់អាចចំពោះប្រការដែលពិត ដូចជាការមានភាពអង់អាចនៅក្នុងទីលានប្រយុទ្ធដើម្បីការពារសាសនាអ៊ីស្លាម និងអ្នកមូស្លីមជាដើម។
ព្យាការីមូហាំម៉ាត់ ﷺ លោកធ្លាប់បានសុំទូអាថា៖ “ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំពីទ្រង់
មេត្ដាបញ្ជៀសរូបខ្ញុំពីភាពកំសាក...”។ ហើយរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ផងដែរថា៖ “អ្នកមានជំនឿដែលខ្លាំង គឺល្អប្រសើរ ហើយអល់ឡោះស្រលាញ់ ជាងអ្នកមានជំនឿដែលទន់ខ្សោយ។ ហើយពួកគេម្នាក់ៗ សុទ្ធតែបានល្អ”។ រាយការណ៍ដោយ មូស្លីម
ចម្លើយ. មានដូចជា៖
• ការជេរប្រមាថ និងដាក់បណ្តាសា
• ការហៅបុគ្គលណាម្នាក់ថា “អាលា” ឬពាក្យផ្សេងទៀតដែលប្រហាក់ប្រហែលគ្នានេះ(ដូចជា “អាឆ្កែ” ជាដើម)។
• ការរំលឹក ឬលើកឡើងពីរឿងដែលទាក់ទងនឹងកេរខ្មាស ដូចជាពាក្យសម្តីអសីលធម៌ និងពាក្យសម្តីអាសគ្រាមជាដើម។
រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “មិនមែនជាអ្នកមានជំនឿពេញលេញទេដែលគាត់តែងតែបន្ដុះបង្អាប់គេ ឬដាក់បណ្ដាសាគេ ឬប្រព្រឹត្ដទង្វើអសីលធម៌ ឬអ្នកដែលនិយាយស្ដីអសីលធម៌នោះ”។ រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី និងអ៊ិពនូហ៊ិបហ្ពាន
ចម្លើយ. មានដូចជា៖
១. សុំទូអាបួងសួងសុំពីអល់ឡោះជាម្ចាស់ សុំឲ្យទ្រង់មេត្តាប្រទាននូវសីលធម៌ល្អ និងជួយអ្នកឲ្យប្រកាន់ខ្ជាប់នឹងសីលធម៌ល្អនេះ។
២. ដឹងពីការឃ្លាំមើលរបស់អល់ឡោះជាម្ចាស់ ហើយពិតណាស់ ទ្រង់ដឹងអំពីអ្នក ស្តាប់ឮអ្នក និងមើលឃើញអ្នក។
៣. រំលឹកពីផលបុណ្យនៃសីលធម៌ល្អ ដែលវាគឺជាមូលហេតុមួយដែលនាំឲ្យរូបគេបានចូលឋានសួគ៌របស់អល់ឡោះជាម្ចាស់។
៤. រំលឹកពីទណ្ឌកម្មនៃភាពអសីលធម៌ ហើយវាគឺជាមូលហេតុមួយដែលនាំឲ្យរូបគេចូលឋាននរក។
៥. រំលឹកខ្លួនឯងថា ជាការពិតណាស់ ការប្រកាន់ខ្ជាប់នឹងសីលធម៌ល្អ គឺនាំឲ្យរូបគេទទួលបាននូវក្តីស្រឡាញ់ពីអល់ឡោះជាម្ចាស់ និងពីម៉ាខ្លូកទាំងឡាយរបស់ទ្រង់ ហើយទង្វើអសីលធម៌ គឺនាំឲ្យរូបគេទទួលបាននូវការខឹងសម្បាពីអល់ឡោះជាម្ចាស់ និងពីម៉ាខ្លូកទាំងឡាយរបស់ទ្រង់ដែលទ្រង់បានបង្កើត។
៦. អានជីវប្រវត្តិរបស់ព្យាការីមូហាំម៉ាត់ ﷺ និងយកគំរូតាមលោក។
៧. រាប់អានមិត្តភក្តិដែលល្អៗ និងចៀសឲ្យឆ្ងាយពីមិត្តដែលមិនល្អ។