ចម្លើយ. ពូជពង្សរបស់ព្យាការីមូហាំម៉ាត់គឺ ៖
មូហាំម៉ាត់ ជាកូនរបស់អាប់ទុលឡោះ ជាចៅរបស់ អាប់ទុលមូតល់ឡឹប និងត្រូវជាចៅទួតរបស់ហាស្ហឹម។ ហើយហាស្ហឹម គឺចេញមកពីអម្បូរគូរ៉័ស្ហ ហើយអម្បូរគូរ៉័ស្ហ គឺចេញមកពីជនជាតិអារ៉ាប់។ រីឯជនជាតិអារ៉ាប់វិញ គឺចេញមកពីពូជពង្សរបស់ព្យាការីអ៊ីស្មាអែល កូនប្រុសរបស់ ព្យាការីអ៊ីព្រហ៊ីមعليهما السلام។
ចម្លើយ. ពួកគូរ៉័ស្ហបានសាងសង់កាក់ហ្ពះឡើងវិញនៅពេលដែលព្យាការីមូហាំម៉ាត់មានអាយុ៣៥ឆ្នាំ។
លោកបានកាត់ក្តីឲ្យពួកគូរ៉័ស្ហនៅពេលដែលពួកគេមានការខ្វែងគំនិតគ្នា ថាតើអ្នកណាដែលស័ក្តិសមនឹងយកហាជើរុលអាសវ៉ាត់(ថ្មខ្មៅនៅជាប់កាក់ហ្ពះ)ទៅដាក់នៅកន្លែងដើមវិញ។ ពេលនោះ លោកបានយកថ្មនោះដាក់លើក្រណាត់មួយផ្ទាំង ហើយលោកបានប្រើឲ្យកុលសម្ព័ន្ធនីមួយៗកាន់ជាយក្រណាត់នោះ ដែលនៅពេលនោះ គឺមានបួនកុលសម្ព័ន្ធ។ នៅពេលដែលពួកគេបានលើកវាទៅដល់កន្លែងដើមរបស់វាវិញហើយនោះ ព្យាការីមូហាំម៉ាត់ក៏បានលើកថ្មនោះដោយផ្ទាល់ដៃរបស់លោកដាក់នៅកន្លែងដើមរបស់វាវិញ។
ចម្លើយ. គឺលោកតែងតែទៅគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់នៅក្នុងរូងភ្នំ “ហ៊ីរ៉ក”។ វ៉ាហ៊ីដំបូងបង្អស់ត្រូវបានបញ្ចុះមកខណៈពេលលោកកំពុងគោរពសក្ការៈចំពោះអល់ឡោះនៅក្នុងរូងភ្នំ”ហ៊ីរ៉ក”នេះ។
ចម្លើយ. គឺលោកតែងតែទៅគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់នៅក្នុងរូងភ្នំ “ហ៊ីរ៉ក”។ វ៉ាហ៊ីដំបូងបង្អស់ត្រូវបានបញ្ចុះមកខណៈពេលលោកកំពុងគោរពសក្ការៈចំពោះអល់ឡោះនៅក្នុងរូងភ្នំ”ហ៊ីរ៉ក”នេះ។
ចម្លើយ. អាយ៉ាត់(វាក្យខណ្ឌ)ដែលត្រូវបានបញ្ចុះមកដំបូងគេបង្អស់នៃគម្ពីរគួរអាន គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា ៖ ﴿ اقْرَأْ بِاسْمِ رَبِّكَ الَّذِي خَلَقَ. خَلَقَ الْإِنْسَانَ مِنْ عَلَقٍ. اقْرَأْ وَرَبُّكَ الْأَكْرَمُ. الَّذِي عَلَّمَ بِالْقَلَمِ. عَلَّمَ الْإِنْسَانَ مَا لَمْ يَعْلَمْ ﴾ سورة العلق : 1-5 ﴿ اقْرَأْ بِاسْمِ رَبِّكَ الَّذِي خَلَقَ. خَلَقَ الْإِنْسَانَ مِنْ عَلَقٍ. اقْرَأْ وَرَبُّكَ الْأَكْرَمُ. الَّذِي عَلَّمَ بِالْقَلَمِ. عَلَّمَ الْإِنْسَانَ مَا لَمْ يَعْلَمْ ﴾ سورة العلق : 1-5 ﴿ اقْرَأْ بِاسْمِ رَبِّكَ الَّذِي خَلَقَ. خَلَقَ الْإِنْسَانَ مِنْ عَلَقٍ. اقْرَأْ وَرَبُّكَ الْأَكْرَمُ. الَّذِي عَلَّمَ بِالْقَلَمِ. عَلَّمَ الْإِنْسَانَ مَا لَمْ يَعْلَمْ ﴾ سورة العلق : 1-5 ﴿ اقْرَأْ بِاسْمِ رَبِّكَ الَّذِي خَلَقَ. خَلَقَ الْإِنْسَانَ مِنْ عَلَقٍ. اقْرَأْ وَرَبُّكَ الْأَكْرَمُ. الَّذِي عَلَّمَ بِالْقَلَمِ. عَلَّمَ الْإِنْسَانَ مَا لَمْ يَعْلَمْ ﴾ سورة العلق : 1-5 ﴿ اقْرَأْ بِاسْمِ رَبِّكَ الَّذِي خَلَقَ. خَلَقَ الْإِنْسَانَ مِنْ عَلَقٍ. اقْرَأْ وَرَبُّكَ الْأَكْرَمُ. الَّذِي عَلَّمَ بِالْقَلَمِ. عَلَّمَ الْإِنْسَانَ مَا لَمْ يَعْلَمْ ﴾ سورة العلق : 1-5 (អាល់អាឡឹក ៈ ១-៥)
ចម្លើយ. អ្នកដែលមានជំនឿនឹងសារដែលព្យាការីមូហាំម៉ាត់នាំមកមុនគេបង្អស់គឺ ៖
ក្នុងចំណោមបុរស គឺអាពូហ្ពាកើរ អាស្ស៊ិទ្ទីក (ជាមិត្តសំឡាញ់របស់លោក)
ក្នុងចំណោមស្ត្រី គឺលោកស្រី ខទីហ្ជះ កូនស្រីរបស់ ឃូវៃឡិត (ជាភរិយារបស់លោក)
ក្នុងចំណោមកុមារ គឺអាលី កូនប្រុសរបស់ អាពូត៏ឡឹប (ត្រូវជាជីដូនមួយរបស់លោក)
ក្នុងចំណោមអ្នកបម្រើគឺ ហ្ស៊េទ កូនរបស់ ហារីសះ
ក្នុងចំណោមទាសករ គឺ ពីឡាល កូនរបស់ រ៉ហ្ពាស និងអ្នកផ្សេងទៀតក្រៅពីពួកគេ។
ចម្លើយ. ពួកមុស្ហរីគីន(ពួកពហុទេពនិយម)បានធ្វើទុក្ខបុកម្នេញលោក និងអ្នកមូស្លីមយ៉ាងខ្លាំងក្លា រហូតដល់លោកបានអនុញ្ញាតឲ្យពួកគេធ្វើការភៀសខ្លួនទៅកាន់ស្តេច“ណាជើស្ហ៊ី”នៅឯទឹកដីហាហ្ពាស្ហះ(ប្រទេសអេចូពី)។
ពួកមុស្ហរីគីនបានឯកភាពគ្នាលើការសម្លាប់ព្យាការីមូហាំម៉ាត់ ក៏ប៉ុន្តែ អល់ឡោះបានការពារលោក ដោយឲ្យឪពុកមារបស់លោក គឺអាពូត៏ឡឹប ក្លាយជាអ្នកបីបាច់ថែរក្សាលោក ដើម្បីការពារលោកពីពួកគេ។
ចម្លើយ. ព្រឹត្តិការណ៍ “អ៊ីសរ៉ក” និង”មៀករ៉ច” កើតឡើងក្នុងពេលដែលលោកមានអាយុ៥០ឆ្នាំ ដោយក្នុងពេលនោះ គេបានដាក់កាតព្វកិច្ចសឡាតទាំងប្រាំពេល។
អ៊ីសរ៉ក : គឺការធ្វើដំណើររបស់ព្យាការីមូហាំម៉ាត់ ពីម៉ាស្ជិទអាល់ហារ៉ម(ទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត) ទៅកាន់ម៉ាស្ជិទអាល់អឹកស៏(ទីក្រុងយេរូសាឡឹម ប្រទេសប៉ាឡេស្ទីន)។
មៀករ៉ច : គឹការធ្វើដំណើរ(ឡើង)ពីម៉ាស្ជិតអាល់អឹកស៏ ឆ្ពោះទៅលើមេឃ និងទៅកាន់ “ស៊ិទរ៉ទុលមុនតាហា” (នៅពីលើមេឃជាន់ទី៧)។
ចម្លើយ. ភរិយាមួយចំនួនរបស់ព្យាការីមូហាំម៉ាត់មានដូចជា ៖
១. ខទីហ្ជះ កូនស្រី ឃូវ៉ែឡិត
២. សាវហ្ទះ កូនស្រីរបស់ ហ្សាំអះ
៣.អាអ៊ីស្ហះ កូនស្រីរបស់ អាពូហ្ពាកើរ
៤.ហាហ្វសោះ កូនស្រីរបស់ អាពូហ្ពាកើរ
៥. ហ្សៃណប់ កូនស្រីរបស់ ឃូហ្សៃម៉ះ
៦. អ៊ុមមូសាឡាម៉ះ ហ៊ិនទ៍ កូនស្រីរបស់ អាពូអ៊ូម៉ៃយ៉ះ
៧. អ៊ុមមូហាពីហ្ពះ រ៉ុមឡះ កូនស្រីរបស់ អាពូសាហ្វយ៉ាន
៨. ជូវ៉ៃរីយ៉ះ កូនស្រីរបស់ អាល់ហារីស
៩. ម៉ៃមូណះ កូនស្រីរបស់ អាល់ហារីស
១០. សហ្វីយ៉ះ កូនស្រីរបស់ ហ៊ូយ៉ៃ
១១. ហ្សៃណប់ កូនស្រីរបស់ ហ្ជះស៊ិន
ចម្លើយ. បុត្រាបុត្រីរបស់ព្យាការីមូហាំម៉ាត់មាន ៖
បុត្រារបស់លោក មានចំនួនបីនាក់ ៖
កសឹម
អាប់ទុលឡោះ
និងអ៊ីព្រហ៊ីម
ចំណែកឯបុត្រីវិញ មានចំនួនបួននាក់គឺ ៖
ហ្វាទីម៉ះ
រូក័យយ៉ះ
អ៊ុមមូកាល់សូម
និងហ្សៃណប់។
បុត្រាបុត្រីទាំងអស់ខាងលើនេះ សុទ្ធតែជាកូននឹងលោកស្រីខទីហ្ជះទាំងអស់ លើកលែងតែអ៊ីព្រហ៊ីមម្នាក់ប៉ុណ្ណោះ ហើយពួកគេទាំងអស់ក៏សុទ្ធតែបានទទួលមរណភាពមុនព្យាការីផងដែរ លើកលែងតែហ្វាទីម៉ះម្នាក់គត់ដែលទទួលមរណភាពក្រោយព្យាការីរយៈពេល៦ខែ។
ចម្លើយ. ព្យាការីមូហាំម៉ាត់បានបន្សល់ទុកនូវមាគ៌ាដ៏ភ្លឺស្វាងត្រចេះត្រចង់សម្រាប់ប្រជាជាតិរបស់លោក ដែលពេលយប់របស់វាប្រៀបដូចជាពេលថ្ងៃ ហើយមិនវង្វេងចេញពីវាឡើយ លើកលែងតែអ្នកដែលអន្តរាយប៉ុណ្ណោះ។ គ្មានប្រការល្អណាមួយ លើកលែងតែលោកបានចង្អុលបង្ហាញដល់ប្រជាជាតិរបស់លោក(ឲ្យធ្វើវា) ហើយក៏គ្មានប្រការអាក្រក់ណាមួយដែរ លើកលែងតែលោកបានព្រមានពួកគេឲ្យមានការប្រុងប្រយ័ត្នអំពីវា។